មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានរាយការណ៍ថាបុរសម្នាក់បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើផ្ទះ ក្រុមទី១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ភន់ សុភី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ តាមការសន្និដ្ឋាន និងពិនិត្យ របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយការធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។ មូលហេតុ ជនរងគ្រោះ មានវិបត្តិសតិអារម្មណ៍៕SRP