មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកំពង់ចាម៖ការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន ខេត្ត រួមជាមួយ ប៉ូលិសស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់ ស្រីម្នាក់។
ហេតុការណ៍នេះធ្វើឡើង នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌ស ចំនួន៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង និងរថយន្តធំចំនួន០២គ្រឿង។
ដោយយោងតាមចម្លេីយសារភាពពី ជនសង្ស័យខាងលេី នៅវថ្ងៃទី១២ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម នឹង អធិការស្រុកជេីងព្រៃ
សហការ ជាមួយនគរបាលខេត្តកណ្តាល អធិការរដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន០៤នាក់ ស្រី០១នាក់៖
១-សឿន សោភ័ណ្ឌ ភេទស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
២-ឈន ឈីន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សចំនួន ៤២កញ្ចប់ (ធំ០៦កញ្ចប់) ទូសព្ទ័ដៃចំនួន ០៥គ្រឿង រថយន្តចំនួន០១គ្រឿង កាំភ្លើងកែឆ្នៃចំនួន០១ដេីម ស្រោមកាំភ្លេីងK៥៤ ស្លាកលេខខេមរភូមិន្ទ០២បន្ទ: អាយកូម០១គ្រឿង អាវខេមរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់ និថងវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន សមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធីច្បាប់។
សូមជម្រាបថាប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម៕SRP




