មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៣ ខែ មករា ម្សិលមិញ បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំ ប្រទល់រដ្ឋបាល ដែលមិនទាន់ច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាល ខេត្តឧត្តរមានជ័យ។
លោក ទៀ សីហា បានលើកឡើង នៃភូមិសាស្ត្រមួយចំនួន ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាព្រំប្រទល់រដ្ឋបាល រវាងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលពុំទាន់បានកំណត់ឱ្យច្បាស់លាស់ ជាយូរឆ្នាំមកហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែលមានព្រំប្រទល់រដ្ឋបាល ក្នុងការគ្រប់គ្រងត្រួតលើគ្នា ដើមី្បធ្វើការបញ្ចប់។
កិច្ចប្រជុំ ក៏ដើមី្បត្រួតពិនិត្យទៅលើគំនូសខ្សែផែនទីព្រំប្រទល់ថ្មី ដែលអគ្គនាយកដ្ឋានភូមិសាស្ត្រ បានចុះធ្វើការសិក្សាកន្លងមក ក្នុងការចាំស្តាប់នូវរាល់សំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកែសម្រួលព្រំប្រទល់ ឬ ក៏ឯកភាពទៅតាមគំនូសខ្សែព្រំប្រទល់ថ្មី ក្នុងការយកចំណុចទាំងនោះទៅធ្វើការប្រជុំពិភាក្សាជាមួយ ខេត្តឧត្តរមានជ័យ នៅថ្ងៃខាងមុខនេះ។
បើតាម នាយកទីចាត់ផែនការ វិនិយោគនៃសាលាខេត្តសៀមរាប បានឲ្យដឹងថាបញ្ហាព្រំ ប្រទល់រដ្ឋបាលមិនច្បាស់លាស់ មានស្រុកចំនួន៣ គឺស្រុកស្វាយលើ នៅឃុំកន្តួត និង ឃុំស្វាយលើ ស្នើ ៤ភូមិ ,ស្រុកស្រីស្នំ គឺស្ថិត ឃុំស្លែងស្ពាន មាន ៧ភូមិ និង ស្រុកវ៉ារិន សិ្ថតនៅឃុំស្រែណូយ និងឃុំវ៉ារិន មាន ៨ភូមិ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់តុលាការ សមត្ថកិច្ច នៅខេត្តឧត្តរមានជ័យ ធ្វើការចាប់ខ្លួន ប្រជាពលរដ្ឋ និងមេភូមិ នៅភូមិសាស្ត្រខេត្តសៀមរាប៕SRP


