ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។
ការឃាត់ខ្លួនធ្វើឡើងនៅ ទី១៦ខែមករាឆ្នាំ២០២១ នៅស្រុកសូទ្រនិគម បន្ទាប់ពីធ្វើសកម្មភាព នៅក្រុងសៀមរាប។
ជនសង្ស័យទី១/ឈ្មោះ ជឿង យូឈាន ហៅ ប៉ាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើត នឹងបច្ចប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទី២/ឈ្មោះ ហុង សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិខ្នយ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
បុរសទាំងពីរ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ហើយពេលដែល ជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួកការពារ គប់ទៅលើជនរងគ្រោះ បណ្តាលអោយ ជនរងគ្រោះរ៉េចង្កូតម៉ូតូដួល ទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតពិតប្រាកដមែន។
វត្ថុតាងដកហូតបាន
-ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព០១គ្រឿង
-ទូរសព្ទ័របស់ជនរងគ្រោះ០១គ្រឿង។
សូមរំលឹកករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង០០ នាទីថ្ងៃទី៦ខែមករា ឆ្នាំ២០២១កន្លងទៅ នៅចំណុចជិតភ្លើងស្តុបសណ្ឋាគារស្មាយលីង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះ ដោយនគរបាលក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នគរបាលក្រុងសៀមរាប សហការ ជាមួយនគរបាល ស្រុកសូទ្រនិគម ក្រោមការចង្អុលបង្ហាញពីលោកស្នងការនិងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ៕SRP





