សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តកំពង់ធំ៖ក្មេងស្រីម្នាក់ មានអាយុទើបតែ៨ឆ្នាំ ប៉ុណ្ណោះ បាន ចងក សម្លាប់ខ្លួន ព្រោះតែខឹងរឿងដណ្តើមទូរស័ព្ទគ្នាលេង។
ហេតុការណ៍បានកើតឡើង នៅព្រឹក ថ្ងៃទី១៧ ខែមករា ម្សិលមិញ ស្ថិតនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ពីន សួស្តី រស់នៅស្ថិតនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
យោងតាមការបំភ្លឺពីឈ្មោះ មាស រ៉ុម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាជីដូនបង្កើត របស់កុមារី បានប្រាប់ថា៖ នៅមុនកើតហេតុ គាត់ឃើញចៅៗគាត់លេងជាមួយគ្នា។ ចំណែកគាត់ក៏ទៅដាំស្លរនៅខាងមុខផ្ទះ ពេលនោះចៅឈ្មោះពីន សួស្តី និងឈ្មោះ ធី ថេន បានដណ្តើមទូរសព្ទ័គ្នាលេង គាត់ក៏ប្រាប់ថា ចែកគ្នាមើលម្តងម្នាក់ទៅ។
ពេលគាត់ធ្វើម្ហូបឆ្អិន ក៏អោយចៅ ស៊ីពេជ្រ ទៅហៅចៅស្រី សួស្តី មកហូបបាយ ស្រាប់តែចៅពេជ្រប្រាប់ថា សួស្តី ចងក សម្លាប់ខ្លូនស្លាប់បាត់ហើយ។ គាត់ឮដូច្នេះក៏ស្ទុះទៅមើលឃើញចៅចងក និងស្នួហាលខោអាវស្លាប់តែម្ដង។
បើតាមការបញ្ជាក់ពីឈ្មោះ ធី ថេន ភេទប្រុសអាយុ១១ ឆ្នាំបាននិយាយថា៖នៅម៉ោងប្រហែល១១ព្រឹក គេនៅលេងជាមួយបងប្អូននៅក្នុងផ្ទះ ហើយលោកយាយ របស់គេបាននិយាយទូរស័ព្ទ នៅពេលលោកយាយនិយាយចប់ គាត់បានអោយទូរស័ព្ទ ទៅឈ្មោះសួស្តី ហើយរូបគេក៏បានកញ្ឆក់ យកទូរស័ព្ទ ពីឈ្មោះសួស្តី ទៅមើល សួស្តី ខឹងក៏ស្រែកយំ ហើយរត់ទៅក្រោយផ្ទះ ចូលក្នុងបន្ទប់បិទទ្វារ មួយសន្ទុះក្រោយមកឈ្មោះ ស៊ីពេជ្រ ដើររកឈ្មោះ សួស្តី ហូបបាយ ខ្លួនប្រាប់ថា សួស្តី ខឹងនិងខ្លួន នៅក្នុងបន្ទប់ខាងក្រោយ ឈ្មោះស៊ីពេជ្រ បានរត់ទៅមើល ឃើញឈ្មោះសួស្តី ចងកនិងក្រម៉ា ភ្ជាប់និងស្នួហាលខោអាវ ស្លាប់់បាត់ទៅហើយ។
ជុំវិញករណីនេះ សូមកុមារា កុមារី ដែលនិយមលេងទូរស័ព្ទ សូមកុំយកគំរូតាមជនរងគ្រោះនេះអី មិនមែនជាការល្អនោះទេ គួរតែខិតខំរៀនសូត្រឲ្យបានច្រើន៕SRP


