ខេត្តសៀមរាប៖លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប រសៀលថ្ងៃអាទិត្យ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានអញ្ជើញ ក្នុងកម្មវិធីចែកអំណោយ ជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ រស់នៅតំបន់សំណង់បណ្តោះអាសន្ន នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ចំនួន៨០គ្រួសារ។
សូមជម្រាបថា អំណោយ ដែលបានចែកជូនប្រជាពលរដ្ឋ នេះបានមកពីការចូលរួម ចំណែកពីមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក និងគណ:គ្រប់គ្រង នៃសាលាវេសហ្គេតអន្តរជាតិ ក្នុងមួយគ្រួសារ ទទួលបានរួមមាន អង្ករ មី សាច់ក្រក សម្ភារសិក្សា និងថវិកា ២០.០០០រៀល រួមជាមួយការបរិភោគអាហាររួមគ្នាផងដែរ៕SRP


