ខេត្តកំពង់ចាម៖គួរឲ្យសង្វេកណាស់ ក្មេងប្រុស២នាក់ បងប្អូនបង្កើត ត្រូវបានលង់ទឹកស្លាប់ ខណៈដែលពួកគេ បាននាំគ្នាចុះលេងទឹក នៅចំណុចរណ្តៅដី ទេីបតែជីកថ្មី ១កន្លែង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានចំងាយពីផ្ទះខាងជើងភូមិ ប្រមាណជា២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
អាជ្ញាធរស្រុកកងមាស បានឲ្យដឹងថា ជនរងគ្រោះ ១ឈ្មោះ សុខ លឹមហេង អាយុ ៧ឆ្នាំ និង២ឈ្មោះ សុខ ម៉េងហុង អាយុ០៦ឆ្នាំ ។ អ្នកទាំងពីរ រស់នៅជាមួយជីតា ឈ្មោះ ទេស ឈុន អាយុ៨០ឆ្នាំ នៅភូមិឃុំ ខាងលើ។
ប្រភពបានបញ្ជាក់ដែរថាក្មេងទាំង២នាក់ មានឪពុក ឈ្មោះបូ សុខ អាយុ ៣២ឆ្នាំ និងម្ដាយ ឈ្មោះ ឈុន សម្ផស្ស អាយុ ៣៥ឆ្នាំ សព្វថ្ងៃ ទាំងពីរនាក់ ទៅធ្វើជាពលករ នៅប្រទេសជប៉ុន ដូចគ្នា។
ដោយឡែក ក្រោយពីគណ:កម្មការពិនិត្យសាកសព ឃើញថា ទាំងពីរនាក់បងប្អូន ពិតជាបានស្លាប់ ដោយសារលង់ទឹកមែន៕SRP