ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៧:១៤ ព្រឹក

សម្ដេច ស ខេង អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។

ពិធីប្រារព្ធនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃអង្គារ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថាផែនការសកម្មភាពជាតិនេះ គឺជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន ប្រតិបត្តិករនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្ត្រីនិងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកជំទាវបន្តថាយុទ្ធសាស្រ្តនៃផែនការសកម្មភាពជាតិនេះ ផ្តល់អភិក្រម និងមូលដ្ឋានច្បាស់លាស់ដើម្បីលើកកម្ពស់ការបង្កើនកិច្ចអន្តរាគមន៍បង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព ដោយបានដាក់ចេញយុទ្ធសាស្រ្ត៤រួមមាន ការបង្ការទប់ស្កាត់, កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ, ការបង្កើតនិងការអនុវត្តច្បាប់ និងគោលនយោបាយ, ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ។

សម្ដេច ស ខេង ក្នុងនាមរាជរដ្ឋាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តី ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រតិបត្តិករទាំងអស់ ដែលជាការរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់តាមគោលការណ៍នីតិរដ្ឋ។

សម្ដេច បានគូសបញ្ជាក់ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ដែលទាមទារការចិត្តទុកដាក់ប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាជន ពិសេសស្ត្រីដែលមានរហូតដល់៥២ភាគរយ អាចរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានមានប្រសាសន៍អំពីដំណើរការរៀបចំគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្រសួងមហាផ្ទៃកំពុងសហការជាមួយគ្រប់ក្រសួងស្ថាប័ន ក្នុងនាមជារាជរដ្ឋាភិបាលតែម្ដង ហើយដែលក្នុងនោះលក្ខណៈសម្បតិ្តទី៣នៃគោលនយោបាយដែលមានលក្ខណៈសម្បត្តិ៨ចំណុច ក៏បានចែងថា គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។

សម្ដេចបានអំពាវនាវប្រតិបត្តិករទាំងអស់ សូមបន្តគាំទ្រនិងរួមចំណែកឱ្យបានខ្លាំងក្លាក្នុងការប្រែក្លាយឯកសារផែនការសកម្មភាពជាតិឱ្យទៅជាសកម្មភាពជាក់ស្តែង និងអនុវត្តប្រកបដោយភាពជោគជ័យ សំដៅលុបបំបាត់អំពើហិង្សាលើស្រ្តី លើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាក្នុងសង្គម ដែលប្រការនេះនឹងផ្តល់តម្លៃបន្ថែមនូវកាលានុវត្តភាពដល់ស្រ្តី និងក្មេងស្រី ហើយពួកគេអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីរួមគ្នាពន្លឿនកិច្ចអភិវឌ្ឍជាតិ។

ពីវេទិការអធិបតីនេះ សម្ដេចបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង ស្ថាប័នជាតិ ផ្នែកឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប ក្នុងនោះក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ចូលសកម្មភាពដែលពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើស្រ្តីទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នសាមី ដើម្បីលើកគម្រោងចំណាយ និងការពារថវិកាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ដើម្បីជំរុញការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅគ្រប់រាជធានីខេត្តសំដៅពង្រឹងការផ្តល់សេវាឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រីប្រកបដោយគុណភាព មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការធ្វើកិច្ចសហការគ្នានៃអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធទាំងអស់។

សម្ដេចបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា ក៏ដូចជាកិច្ចសហការល្អ និងជិតស្និទ្ធរវាងនគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារីប្រតិបត្តិករពាក់ព័ន្ធទាំងអស់ដែលធ្វើកិច្ចអន្តរាគមន៍ ការផ្តល់កិច្ចការពារនិងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។SRP

Read Previous

រដ្ឋមន្រ្តីការបរទេសជប៉ុន ប្រគល់លិខិតសរសើរជូនចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី

Read Next

អភិបាលស្រុកបន្ទាយស្រី៖ ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ បានជ្រើសយក ការចាប់ដៃគ្នា សម្បទាន ទៅវិញទៅមក