ព័ត៌មានទាន់ហេតុការណ៍ :

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

រថយន្តតាក់ស៊ីបុក ជាមួយបែនដឹកដី ស្លាប់៥នាក់ នឹងរបួសធ្ងន់១០នាក់

បើករថយន្តបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់ នៅ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

រដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត នៅថ្ងៃស្អែក

សម្តេច ហ៊ុន សែន និង ភរិយា ចាក់វ៉ាក់សាំងកូវីដ-១៩

សម្តេច ហ៊ុន សែន ផ្ដល់ស្រះស្តុកទឹកទុកជូនកសិករស្រោចស្រពលើផ្ទៃដីដាំដុះជាង៣០០ហិកតានៅក្នុងខេត្តត្បូងឃ្មុំ

សម្ដេច ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ

សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប ចុះសួរសុខទុក្ខ លោក ម៉ៃ រដ្ឋា ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៦:៥៧ ល្ងាច

សម្ដេច ស ខេង៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ «មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលិស» ប៉ុន្តែមិនមានសិទ្ធិ ឲ្យជាប់ ដោយស្វ័យប្រវត្តិឡើយ

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោសមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕SRP

Read Previous

កាកបាទក្រហម ខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផល ប្រចាំឆ្នាំ២០២០ និងទិសដៅ សម្រាប់អនុវត្តឆ្នាំ២០២១

Read Next

ឥណ្ឌាបង្ហាញគម្រោង ជំនួយអភិវឌ្ឍ និងវិនិយោគ ជាច្រើននៅកម្ពុជា