ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ

កងកម្លាំងនឹងមន្ត្រីរាជការជួរមុខជិត ៤០០០នាក់ ក្នុងខេត្តកំពង់ចាមស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដជំហានដំបូង

ខេត្តត្បូងឃ្មុំ ទទួលបាន វ៉ាក់សាំង ការពារជំងឺកូវីដ ចំនួន​៥០០០ដូស​ ដែល​ត្រូវ​អនុវត្ត​ព្រឹក​នេះ

បុរសញៀនស្រាម្នាក់ ចងក សម្លាប់ខ្លួន នៅភូមិអភិវឌ្ឍ«តានី» ឃុំរុនតាឯក

ថ្ងៃនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង

នាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរលោកជំទាវទាំងអស់ដែលបានប្រើប្រាស់កាបូបឆ្នៃប្រឌិតពីកំប្លោក

មន្ត្រីជំនាញថា ការជួសជុល រចនាសម្ពន្ធ ស្រះខាងជើង នៃប្រាសាទអង្គរវត្ត អាចរួចរាល់ទាំងស្រុង រយ:ពេល២ឆ្នាំទៀត

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១:៤០ ព្រឹក

សម្តេច ស ខេង៖ ការផ្តល់ចំណេះដឹងដល់កូន គឺជាទ្រព្យសម្បត្តិមិនចេះរីងស្ងួត និងមានតម្លៃចាយមិនចេះអស់

ខេត្តបាត់ដំបង៖ប្រសិនបើចែកទៅដល់កូនជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ ប្រសិនបើអ្នកបន្តវេនមិនចេះថែរក្សា មិនចេះការពារ ហើយយកទៅចាយវាយដោយពុំមានការពិចារណារ ប៉ុន្តែបើយើងចែកឱ្យកូននូវចំណេះដឹងៗនោះគឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួតហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យសម្បត្តិមានតម្លៃដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ការអប់រំអាចធ្វើឱ្យមនុស្សផលិតបាននូវអ្វីៗគ្រប់យ៉ាងដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ អាចនិយាយក្នុងន័យប្រៀបធៀបបានថា មនុស្សផលិតមាសបាន ហើយមាសដែលផលិតចេញពីខួរក្បាលមនុស្សគឺំមិនចេះអស់នោះទេ ហេតុនេះការអប់រំមនុស្សឱ្យមានបញ្ញា មានចំណេះដឹង មានជំនាញ មានសីលធម៌ មានទ្រព្យសម្បត្តិនឹងរួចផុតពីភាពក្រីក្រគឺជាគោលដៅអតិភាពរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានលើកឡើងថា ប្រទេសដែលមានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនគឺជាប្រទេសដែលសំបូរដោយធនធានមនុស្សគ្រប់ជំនាញដែលបានពីការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយគុណភាពគឺជាកត្តាអទិភាពមួយដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាបេ្តជ្ញាចិត្តធ្វើឱ្យបានក្នុងការផលិតនូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈពិតប្រាកដ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេងក៏បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវសីលធម៌និងសិល្បៈនៃការរស់នៅក្នុងសង្គម ទន្ទឹមនឹងនេះត្រូវចងចាំថា ចំណេះដឹងដែលទទួលបាន គឺចាំបាច់ត្រូវបំពេញបន្ថែមនូវបទពិសោធន៍ដែលបានពីការអនុវត្តជាក់ស្តែង រួមនឹងគំនិតច្នៃប្រឌិតបន្ថែមទៀត ស្របតាមស្ថានភាព កាលៈទេសៈជាក់ស្តែងនៃការងារ ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត។

ដោយសម្តេចក្រឡាហោម បានសម្តែងការជឿជាក់ និងក្តីសង្ឃឹមថា សិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សានឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យសាកសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើប្រាស់នូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនៈសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងបម្រើជាតិដោយស្មោះត្រង់៕SRP

Read Previous

រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារសិក្សា សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

Read Next

សម្ដេចស ខេង៖ កញ្ចក់មួយទៀតរបស់យើង គឺក្រៅពីមើលខ្លួនឯង គឺការមើលមកពីអ្នកដទៃ និងសង្គម