ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តបាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លៃងថា កញ្ចក់មួយទៀតរបស់យើង គឺក្រៅពីមើលខ្លួនឯង គឺការមើលមកពីអ្នកដទៃ និងសង្គម ថាតើគេវាយតម្លៃសកម្មភាពយើង ឬទង្វើយើងយ៉ាងដូចម្ដេច ហើយមានចំណុចណាខ្លះដែលគួរកែតម្រូវ ខណៈកញ្ចក់មួយទៀតអាចអតីតកាល ដូចអតីតកាលកម្ពុជាដែលឆ្លងកាត់បញ្ហាជាច្រើន ឆ្លងកាត់សង្គ្រាម កាប់សម្លាប់ជាដើម។ សម្ដេចបានផ្ដល់ការយល់ឃើញថាការយកអតីកាលមកសិក្សា គឺប្រៀបបានជាកញ្ចក់មួយដើម្បីយើងបញ្ចៀសកុំឱ្យកើតមានប្រវត្តិសាស្រ្តច្រំដែលដែលនាំឱ្យមានមហន្តរាយដល់ប្រទេសជាតិ។
សម្ដេចក៏បានមានប្រសាសន៍អំពីទស្សនៈដឹកនាំ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលជាដាក់ចេញដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយសម្ដេចបានផ្ដល់ការយល់ឃើញ និងពន្យល់ថា កញ្ចប់ក្នុងន័យធៀប គឺការពិនិត្យមើលថាតើក្នុងមួយថ្ងៃយើងធ្វើអ្វីខ្លះខុស និងត្រវ ដើម្បីយកកំហុសទៅកែលម្អរ ដែលលសម្ដេចថាការកែលម្អរនោះហើយមានន័យថាដូចនឹងទស្សនៈថា ងូតទឹក និងដុះក្អែល។
សម្ដេចថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃពុធទី២០ ខែមករា ឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ចាប់ពីឆ្នាំ២០០៨មក មានអតីតនិស្សិតជាង២ម៉ឺននាក់ជាធនធានសំខាន់ក្នងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ក្នុងស្ថាប័នសាធារណៈ និងឯកជនជាង៩០ភាគរយ ក្នងវិស័យសំខាន់ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច និងវិស័យសំណង់ជាដើម ខណៈនៅថ្ងៃនេះសាកលវិទ្យាល័យផ្ដល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន២០២៣នាក់ ស្រី១០៥០នាក់ ក្នុងនោះនិស្សិតបរិញ្ញាបត្ររង១៣១នាក់ បរិញ្ញាបត្រ១៧៤៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៤៣នាក់។
លោកសាកលវិទ្យាធិការ បានថ្លែងអំណរគុណគណៈកម្មការដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអនុប្រធាន និងសមាជិក ដែលបានខិតខំប្រឹងប្រែងផ្ដល់យោបល់លើការងារដឹកនាំគ្រប់គ្រង ការងារបច្ចេកទេស ការងារគុណភាពអប់រំម និងការងារគ្រប់គ្រងគម្រោង ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង ជាក់ស្ដែងក្នុងរយៈពេល៣ខែនៃការធ្វើកំណែទម្រង់ គណៈកម្មការបានធ្វើឱ្យសាកលវិទ្យា័យជាតិបាត់ដំបងមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបាននូវការកោតសរសើរពីមន្រ្តីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ ទាំងក្នុង និងក្រៅខេត្ត៕SRP