ខេត្តសៀមរាប៖លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែង នៃការងារដើម្បីតាមដាន ការអនុវត្តការងារផ្សេងៗ នាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយ នានាសម្រាប់កិច្ចការទាំងនោះ។
ក្នុងដំណើរការត្រួតពិនិត្យការងារនេះ អង្គប្រជុំបានចុះពិនិត្យ ទីតាំងមួយចំនួន ដែលចាំបាច់ត្រូវកែសម្រួលប្រព័ន្ធរំដោះទឹក លើកកម្ពស់សោភ័ណភាព ទូទៅក្នុងតំបន់ប្រាសាទ ក៏ដូចជាបង្កើនគុណភាព សេវាកម្មទេសចរណ៍រមណីយដ្ឋានអង្គរក្រោយជំងឺកូវីដ-១៩។
ជាចុងបញ្ចប់នៃដំណើរត្រួតពិនិត្យ ប្រចាំខែមករានេះ លោកអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យ សំណង់អាគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំ មកហើយ នៅខាងលិចប្រាសាទបាយ័ន្តដើម្បីពិនិត្យ ពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុល អគារនេះឡើងវិញ សម្រាប់ទុកជាកន្លែងរក្សាទុក នូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យ បារាំង ផងដែរ៕SRP



