ព័ត៌មានទាន់ហេតុការណ៍ :

អាវុធហត្ថស្រុកជីក្រែងចាប់ខ្លួនបុរស៥នាក់ករណីគ្រឿងញៀន

បុរសម្នាក់ បើកម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗ នៅភូមិស្ពានក្អែក ខេត្តសៀមរាប

សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា

សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់

«គយច្រកដូង» គាបយកលុយ ពីអាជីវករខ្មែរ ដឹកផ្លែស្វាយ ទៅលក់នៅវៀតណាម តាមអំពើចិត្ត

អាជ្ញាធររួមគ្នា អប់រំផ្សព្វផ្សាយ បញ្ឈប់ការកាយយកអាចម៍ដី ពីទំនប់ព្រែកបុរាណ

បុរសឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប

រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១១:២៤ ល្ងាច

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំ ត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោម ស្ពានបុរាណ ចំនួន២៣លើដងផ្លូវបុរាណពីអង្គរ ទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោម ខ្លាំង ដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណ បានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀត កំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

តាមការបញ្ជាក់របស់ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោង ជួសជុលស្ពានតាអោង ឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរា ផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះ ចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពាន ផ្នែកខាងជើង ដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅ ប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្ម ដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះ នៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃ នាគដាក់ចូល តាមទីតាំងដើមឡើងវិញ។

ចំពោះប្រវត្តិនិងចំណុចសំខាន់ នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា៖ ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗ មានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អ ដោយបង្កាន់ដៃនាគក្បាល៩ និងមានព្រះពុទ្ធសមាធិ នៅចំកណ្តាលក្បាលនាគ ធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថា វាចាប់ផ្តើមកសាងឡើង ក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថា ស្ពាននេះ សាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំសេចក្តីសុខចម្រើន និងជោគជ័យ ក្នុងការជួសជុល លើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមាន លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិ ជាច្រើននាក់ បានចូលរួមឱ្យពរជ័យផងដែរ។ គម្រោងជួសជុល ស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិ របស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោង នៅខែមិថុនា ឆ្នាំ២០២១៕SRP

Read Previous

អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរ កម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី

Read Next

មន្ត្រីអាជ្ញាធរជាតិអប្សរាចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ពលរដ្ឋក្នុងឧទ្យានអង្គរ