ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៧:០៧ ព្រឹក

ក្រុមការងារ តាមដាន មតិ ក្នុងគេហទំព័រហ្វេសប៊ុក សម្តេច ស ខេង បើកកិច្ចប្រជុំ

ភ្នំពេញ៖នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហសហ្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នេះ ក្រុមការងារ តាមដាន អំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់ មហាជន ក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ព្រមទាំងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកនៃក្រុមការងារមកពីតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅសម្រាប់ការងារអនុវត្តបន្តក្នុងឆ្នាំ២០២១ ហើយក៏ដើម្បីប្រកាសសេចក្តីសម្រេច ការកែសម្រួលសមាសភាព និងភារកិច្ចថ្មីរបស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក របស់សម្តេចក្រឡាហោម ស ខេង។

ក្នុងនោះ លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយមានការចាំបាច់ច្រើនលើការងារទទួលដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ទើបសមាសភាពក្រុមការងារចាស់ត្រូវបានកែសម្រួលបន្ថែមសមាសភាពថ្មីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទំហំការងារបច្ចុប្បន្ន ដែលមានសមាសភាពថ្មីចំនួន ២៥រូប ក្នុងនោះប្រធានចំនួន ១រូប អនុប្រធានចំនួន ៥រូប និងសមាជិកចំនួន ១៦រូប។

លើសពីនេះទៀត លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្តថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង គឺមានតួនាទីធ្វើជាសេនាធិការ របស់ សម្តេច ស ខេង ក្នុងការទទួលរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិយោបល់ ឬសំណូមពរមកកាន់គេហទំព័រហ្វេសប៊ុករបស់ សម្តេច ដើម្បីប្រមូលយកនូវមតិយោបល់នានាមកធ្វើការសម្របសម្រួលរៀបចំជាបណ្តុំ និងបញ្ជូនទៅអង្គភាពជំនាញពាក់ព័ន្ធជាសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្តេច ស ខេង បានបង្កើតក្រុមការងារនេះ ឡើងគឺដើម្បីស្វែងយល់ឲ្យដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលកំពុងជួបផលលំបាក និងភាពមិនពេញចិត្តចំពោះមន្ត្រីថ្នាក់ក្រោមជាតិនៅមូលដ្ឋានអសកម្ម ក្នុងការងារដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ ប្រមូលយកគ្រប់បញ្ហា យកមកដោះស្រាយ ក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងដើម្បីផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមបម្រើ ដល់ប្រជាពលរដ្ឋ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។

សូមជម្រាបថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ក្នុងរយៈពេល៦ខែកន្លងមក គឺចាប់ពីខែកក្តដា ដល់ខែធ្នូ ឆ្នាំ២០២០ បានស្រងយកមតិយោបល់ពីគណនីហ្វេសប៊ុកនានា ដែលបានរាយការណ៍ចូលមកផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានចំនួន ៥៥១ករណី ក្នុងនោះអង្គភាពជំនាញបានបានដោះស្រាយរួចបានចំនួន ២៤១ករណី និងនៅកំពុងដោយដោះស្រាយមានចំនួន ២៣៨ករណី។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ចំពោះករណីសំណុំរឿង ដែលមិនទាន់បាន ដោះស្រាយ គឺក្រុមការងារបានបញ្ចូល ទៅតាមអង្គភាពព័ន្ធ ជាសមត្ថកិច្ច ក្នុងនាមអ្នកដោះស្រាយ រួចអស់ហើយ ប៉ុន្តែក្រុមការងារ កំពុងរងចាំលទ្ធផល ដែលអង្គភាពជំនាញ ទទួលដោះស្រាយប្រគល់ ជូនត្រលប់មកវិញ។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានបំពេញតួនាទីភារកិច្ចសម្រេច បានលទ្ធផល បានយ៉ាងល្អប្រសើរ គួរឲ្យកត់សម្គាល់ ក្នុងនេះ នាយឧត្តមសេនីយ៍ ក៏បានជម្រុញ ដល់ក្រុមការងារឲ្យខិតខំធ្វើយ៉ាងណាពង្រឹងការងារ និងប្រមូលយកមតិយោលប់នានា ដែលប្រជាពលរដ្ឋ បានស្នើ ឬរាយការណ៍ ពីបញ្ហាប្រឈមនានា ចូលមកគេហទំព័ររបស់សម្តេចក្រឡាហោម ជាបន្តឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហា នៅតាមមូលដ្ឋាន ហើយ លោកនាយឧត្តមសេនីយ៍ សង្ឃឹមថា ក្រុមការងារ ដែលមកពីតាមអង្គភាពនីមួយបាន ដែលបានទទួលភារកិច្ចតាមមុខសញ្ញារួចរាល់ហើយ និងប្រឹងប្រែងធ្វើការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត៕SRP

Read Previous

ការដឹកជញ្ជូនឈើ តាមច្រកដាក់ដាំ ទៅវៀតណាម បន្តកើតមាន

Read Next

ព្រះរាជជ្ញារងខេត្តព្រះវិហារ ចុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃឈើ