ភ្នំពេញ៖សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា៖ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ រយៈពេល៦ខែក្នងឆ្នាំ២០២០។
តាមរយៈលទ្ធផលនេះ ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំសូមឲ្យមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខិតខំបន្តសកម្មភាពនេះបន្ថែមទៅមុខទៀតដើម្បីសម្រួល ដល់ជីវភាពរស់នៅរបស់ប្រជាពករដ្ឋយើង ។
ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ និងបានទទួលយកនូវដំណោះស្រាយរបស់សមត្ថកិច្ច ដែលនេះបានបង្ហាញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង៕SRP
