ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាន ចាប់ខ្លួនករណីលួចដោយមានស្ថានទម្ងន់ទោស។
សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថា ហេតុការណ៍ គាស់បង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិ បានកើតឡើង នៅវេលាម៉ោង០៩និង៣០ថ្ងៃទី២៣ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានបញ្ជាក់ថាម្ចាស់ផ្ទះ មានឈ្មោះឆេង សារ៉េត ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ដោយបានបាត់បង់សម្ភារមានរួមមាន៖ ទូរទស្សន៍មួយគ្រឿង រូបចាក់មួយផ្ទាំង និងទូរសព្ទ១។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីមានករណីនេះ ប៉ូលិសស្រុកប្រាសាទបាគង និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តសៀមរាប រួមជាមួយ ប្រជាការពារភូមិ ធ្វើការដេញស្ទាក់ចាប់ បានជនសង្ស័យភ្លាមៗ នៅចំណុចភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។ នឹងម៉ូតូ១គ្រឿងម៉ាក nex ពណ៌ស គ្នានស្លាកលេខ។
ជនសង្ស័យឈ្មោះ តែ ម៉េងសួង ហៅញ៉ាញ់ អាយុ២៩ឆ្នាំរស់នៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្ននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាមក្រុងសៀមរាប។
នគរបាលស្រុកបាគង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP





