សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យការស្ថាបនាផ្លូវនៅក្រុងសៀមរាប នៅរសៀលថ្ងៃនេះ។
លោកហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃនេះខ្ញុំមានឱកាស បានមកមើលផ្លូវ កំពុងស្ថាបនា ដែលរាជរដ្ឋាភិបាល បានប្រកាស ឲ្យបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីខែកញ្ញា ឆ្នាំ២០២០។
បើតាម លោកហ៊ុន ម៉ានី ទិដ្ឋភាពនៃការសាងសង់ ផ្លូវនេះ បានសបញ្ជាក់ថា ទោះបី ជាពិភពលោក កំពុងជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការណ៍នេះ មិនបានធ្វើឲ្យមានការប៉ះពាល់ ធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ ប្រទេសកម្ពុជាឡើយ។
ផ្ទុយទៅវិញ ការអភិវឌ្ឍនេះ គឺជាការជួយស្តារសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងជាការត្រៀម ទទួលទេសចរ មកកាន់ខេត្តសៀមរាប ក្រោយវិបត្តិកូវីដ១៩ផងដែរ៕SRP









