ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគី នាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់។
ឯកឧត្តម អ៊ុយ វេងគី បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥៤នាទីព្រឹក ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
សពរបស់ ឯកឧត្តម អ៊ុយ វេងគី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ ១៤-១៥ ផ្លូវលេខ៣៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូបឯកឧត្តម និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ៊ុយ វេងគី បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP






