ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់

ឆេះឃ្លាំង ស្តុកកំណាត់ មួយកន្លែង គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ​

រថយន្តដឹកសាំងក្រុមហ៊ុន PTT បុកឡានបែនដឹកជី នៅជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៧:៣៥ ល្ងាច

លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីកិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ

ខេត្តសៀមរាប៖គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បន្ទាប់ពីខកខានដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ១៩។

កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង  សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំពេញអង្គ ។

ទន្ទឹមនឹងនេះ អ្នកជំនាញការអន្តរជាតិ ភ្ញៀវជាតិ និងក្រុមអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត នឹងចូលរួមកិច្ចប្រជុំទាំងពីរ តាមរយៈ video conference ពីកិច្ចប្រជុំជាក់ស្តែងនាខេត្តសៀមរាប និងក្រៅប្រទេស។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីអ្នកជំនាញអាដហុកថ្មី សម្រាប់ការងារអភិរក្សដែលទើបទទួលបានការតែងតាំងថ្មីគឺ លោកសាស្រ្តាចារ្យ Stefano De Caro អតីតអគ្គនាយកនៃវត្ថុបុរាណរបស់ប្រទេសអ៊ីតាលី និងជាអតីតអគ្គនាយកនៃICCROM ។

ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំ គឺផ្តោតលើការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ ការតាមដានអំពីការអនុវត្តនូវរាល់អនុសាសន៍ដែលកិច្ចប្រជុំអាយស៊ីស៊ី-អង្គរបានសម្រេចនាពេលកន្លងមក ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងអ្នកជំនាញអាដហុកអំពីកិច្ចការផ្សេងៗដែលកំពុងនិងត្រៀមអនុវត្តនាពេលអនាគត។ ក្នុងនោះដែរ កិច្ចប្រជុំក៏នឹងសម្រេចអនុម័តនូវអនុសាសន៍ថ្មីៗបន្ថែមដល់ក្រុមការងារជំនាញដើម្បីអនុវត្តស្របតាមផែនការអនុវត្តគម្រោងនីមួយៗ។

ចំពោះការចូលរួមដោយផ្ទាល់ពីអ្នកជំនាញជាតិ-អន្តរជាតិ នៅសណ្ឋាគារសូហ្វីតែល គឺប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងការរក្សាគម្លាតសង្គម ក្នុងនោះបានកំណត់ចំនួនអ្នកចូលរួមផ្ទាល់ ចំនួនតែ៧០នាក់ប៉ុណ្ណោះ៕SRP

Read Previous

អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប

Read Next

លោកខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ខួប១០ឆ្នាំ នៃកិច្ចដំណើរការផ្សាយ វិទ្យុFMជាតិនគរភ្នំ ១០៣ និង៤ឆ្នាំ ទូរទស្សន៍ជាតិ មន្ទីរព័ត៌មានខេត្តសៀមរាប