ខេត្តបាត់ដំបង៖ជនជាតិវៀតណាមចំនួន០៣ នាក់ ដែលឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅនាយ កដ្ឋានជំនាញដើម្បីអនុវត្តតាមនីតិវិធីក្រោយ ពេលធ្វើចត្តាឡីស័ក។
មន្ត្រីប៉ូលិសខេត្តបាត់ដំបងបានឲ្យដឹងថានៅរសៀលថ្ងៃទី ២៧ ខែ មករា នេះអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោ ប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជន ជាតិវៀតណាមចំនួន០៣នាក់ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា ការរៀបចំបញ្ជូនវៀតណាមទាំង០៣នាក់ ទៅ នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ហើយត្រូវ បានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបាន ដាក់ឱ្យពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19(អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនី តិវិធី៕SRP


