សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកម៉ូតូបុករថយន្តពីក្រោយចំពេញទំហឹង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០២១នេះ លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខសាលាឃុំស្រណាល ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់។
សមត្ថកិច្ចស្រុកក្រឡាញ់បានរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងយានយន្តមិនស្គាល់ម៉ាក។ ម៉ូតូធុន C១២៥ពណ៌ខ្មៅសេរី២០១៧ ពាក់ស្លាកលេខ សៀមរាប១X៤៨១៥ បើកបរដោយឈ្មោះ ហ៊ីង គឹមហាក់ អាយុ១៩ឆ្នាំ រស់នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ ពីកើតទៅលិច បានបុកយានយន្តពីក្រោយ
ក្នុងទិសដៅពីកើត ទៅលិចស្របទិសគ្នា បណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយធ្វើការវាស់វែង បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

