ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្តឧបត្ថម្ភនូវប្រាក់បៀរវត្ស រយៈពេល៧ខែ ជូនគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
បេីតាមសារលិខិតទាំងស្រុងថា ខ្ញុំបាទ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
កម្មវត្ថុ ៖ ស្តីពីការបន្តចូលរួមចំណែកជាថវិកាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។ សេចក្តីដូចមានគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ មានកិត្តិយសសូមគោរពជម្រាប ជូន ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មេត្តាជ្រាបថា៖ ក្នុងកាលៈទេសៈដែលពិភពលោក រួមទាំង កម្ពុជា បាននឹងកំពុងប្រឈម និងទទួលរងការយាយីពីវីរុសដ៏មហាប្រល័យកូវីដ-១៩។ ខ្ញុំបាទ សូមបន្ត បរិច្ចាគប្រាក់បៀវត្សរបស់ខ្ញុំបាទក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចំនួន០៧ខែ (ប្រាំពីរខែ) ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវដ-១៩។
សេចក្តីដូចបានគោរពជូនខាងលើសូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលជ្រាប និងចាត់ចែងដោយក្តីអនុគ្រោះ៕SRP

