ខេត្តសៀមរាប៖ផ្ទះមួយល្វែង នៅក្នុងបុរីអចលនទ្រព្យអង្គរ ដែលម្ចាស់ចាក់សោរទុកចោល ត្រូវបានអគ្គីភ័យឆាបឆេះ។
នេះបើយោងតាម អធិការនគរបាល ស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃនេះ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបន្តថា ផ្ទះដែលរងឆេះ លេខ៦០ មានម្ចាស់ឈ្មោះ នូវ សុផល អាយុ៣៥ រស់នៅភូមិគោកត្នោត ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីអធិការ១១គីឡូម៉េត្រ។
ករណីនេះឲ្យរងការខូចខាត រួមមាន៖ផ្ទះខ្នងទំហំ៤×២១ម៉ែត្រ កម្ពស់៥ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងថ្ម ឆេះអស់សម្ភារ នៅក្នុងផ្ទះទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ជា១២០០០ ដុល្លារ។ មូលហេតុ មកពី ទុស្សេខ្សែភ្លើងទូរទស្សន៍ ចាប់និងជញ្ជាំង បណ្ដាលឲ្យឆេះតែម្ដង។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៤៥ នាទីថ្ងៃទី២៨ ខែ មករាឆ្នាំ២០២១នេះ នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP




