ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៧:៤២ ព្រឹក

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ផ្តល់ជម្រើសថ្មីការលើកកម្ពស់កម្រិតជីវភាពប្រជាសហគមន៍ចៀសវាងការពឹងអាស្រ័យផលលើធនធានធម្មជាតិទាំងស្រុង

ខេត្តសៀមរាប៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ (ក.គ.អ.អ.) លោក សាយ សំអាល់ មានប្រសាសន៍ថា «ការផ្តល់ជម្រើសថ្មី និងការលើកកម្ពស់កម្រិតជីវភាពប្រជាសហគមន៍» ចៀសវាងការពឹងអាស្រ័យផល លើធនធានធម្មជាតិ ទាំងស្រុង។

លោកបន្តថា ការពារ និងអភិរក្ស ធនធានធម្មជាតិ ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួម ពីប្រជាសហគមន៍ មូលដ្ឋាន ហើយដើម្បី ឱ្យមានការចូលរួម លុះត្រា ប្រជាសហគមន៍ មូលដ្ឋាន ទទួលបាននូវជម្រើសថ្មីក្នុងការរស់នៅ និងមានកម្រិតជីវភាព ល្អប្រសើរ។

លោកសាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់នូវជម្រើសថ្មីជូនប្រជាសហគមន៍ តាមរយៈការគាំទ្រ និងការផ្តល់បច្ចេកទេសលើការចិញ្ចឹមសត្វ និងការដាំដំណាំ ហើយបន្តផ្តល់ជូនជម្រើសថ្មី ដល់សហគមន៍ មូលដ្ឋាន ទៅតាមដំណាក់កាលបន្ថែមទៀត។

លោកក៏បានលើកឡើង ពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ផ្សាភ្ជាប់នឹងបរិស្ថាន ដោយក្នុងនោះ
ទី១៖ ការផ្តល់ជម្រើសថ្មីដល់សហគមន៍មូលដ្ឋាន ដូចជាការចិញ្ចឹមសត្វ និងការដាំដំណាំ ដែលឆាប់ទទួលបានផល ដើម្បីធានាបាននូវសន្តិសុខស្បៀង

ទី២៖ ការគិតគូរអំពីអនាម័យបរិស្ថាននៅមូលដ្ឋាន ធានាបានសុខុមាលភាព ប្រជាពលរដ្ឋ និងសហគមន៍។

រដ្ឋមន្រ្តីក៏បាន បានវាយតម្លៃខ្ពស់ ចំពោះវេទិកាជាតិអេកូទេសចរណ៍ លើកទី២ គឺពិតជាមានសារៈសំខាន់ ដែលបានផ្តល់ឱកាស ឱ្យគ្រប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹង តម្រូវការ បញ្ហាប្រឈម និងដាក់ចេញនូវ ដំណោះស្រាយរួម ដើម្បីធ្វើការអភិវឌ្ឍ អេកូទេសចរណ៍ ឱ្យកាន់តែរីកចម្រើន សម្រាប់លើក កម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

លោកសាយ សំអាល់ ថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងពិធីបិទ វេទិកាជាតិ អេកូទេសចរណ៍ លើកទី២ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ នៅខេត្តសៀមរាប ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.)៕SRP

Read Previous

នាយឧត្តមសេនីយ៍ ខេង សុមេធ ឧបត្ថម្ភ ថវិកានិងអង្ករ ដល់នគរបាល វរព្រំដែនគោកលេខ៨១៩

Read Next

ផ្ទះលក់កង់ បិទទ្វារចោល នៅស្រុកសូនិគម ត្រូវបានអគ្គីភ័យឆាបឆេះ ទាំងស្រុង