ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាប ចាប់ខ្លួន ដោយអនុវត្តតាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តសៀមរាប លេខ: ០៩,១១ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ របស់ លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ។
ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី ២៩ខែមករា ឆ្នាំ២០២១ នៅស្រុកបន្ទាយស្រី ដោយកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយ លោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការ ជាមួយមួយនគរបាលមូលដ្ឋាន ស្រុកបន្ទាយស្រី។
មន្ត្រីនគរបាលខេត្តសៀមរាបបានថ្លែងថា
ជនត្រូវចោទ
១.ឈ្មោះ ម៉ោញ អំ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានប្រព្រឹត្តបទល្មើសធ្វើអោយខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លែងកើតហេតុ នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២.ឈ្មោះ អឿន រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បានប្រព្រឹត្តបទល្មើសធ្វើអោយខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លែងកើតហេតុភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បើតាមមន្ត្រីនគរបាលបានបញ្ជាក់ថាចំពោះជនត្រូវចោទ ខាងលើ ត្រូវបានការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃនេះ។
សូមជម្រាបថាប្រតិបត្តិការនេះ ក្រោមការណែនាំបស់ លោកឧត្ដមសេនីយ៍ទោទិត្យ ណារ៉ុងស្នងការ និងដោយមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៏ត្រីភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាល ព្រហ្មទណ្ឌ និងការចង្អុលបង្ហាញ របស់លោកវរសេនីយ៏ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់៕SRP


