ព័ត៌មានទាន់ហេតុការណ៍ :

អាវុធហត្ថស្រុកជីក្រែងចាប់ខ្លួនបុរស៥នាក់ករណីគ្រឿងញៀន

បុរសម្នាក់ បើកម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗ នៅភូមិស្ពានក្អែក ខេត្តសៀមរាប

សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា

សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់

«គយច្រកដូង» គាបយកលុយ ពីអាជីវករខ្មែរ ដឹកផ្លែស្វាយ ទៅលក់នៅវៀតណាម តាមអំពើចិត្ត

អាជ្ញាធររួមគ្នា អប់រំផ្សព្វផ្សាយ បញ្ឈប់ការកាយយកអាចម៍ដី ពីទំនប់ព្រែកបុរាណ

បុរសឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប

រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១១:៤២ ល្ងាច

សម្តេច​ ទៀ បាញ់ បញ្ជាឲ្យ​ ក្រុមប្រឹក្សាពិន័យ ស្រាវជ្រាវ​រក​ការពិត រឿង​ផ្កាយ​២ គំរាម​បាញ់សម្លាប់ ស្ត្រី​ពាណិជ្ជ​ករ

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​ថា “​ករណី​ លោកឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន គឺក្រុមប្រឹក្សាវិន័យ នឹងសិក្សា​ស្រាវជ្រាវ រឿងនេះ​។ ប៉ុន្តែ​សម្តេច​មិនទាន់​ទទួលបាន របាយការណ៍​នៅឡើយ​ទេ ហើយ​សម្តេច បានឃើញ​សារព័ត៌មាន ចុះផ្សាយ​រឿងនេះ ហេតុនេះ ត្រូវតែ​ពិនិត្យមើល ស៊ើបអង្កេត​មើល​សិន មិនទាន់​សន្និដ្ឋានថា រឿងនេះ​វា​យ៉ាងណាទេ​។ បន្តិចទៀត ធ្វើការ​ស៊ើបអង្កេត​ហើយ កិច្ចការ​ទាំងអស់នេះ គឺ​ក្រុមប្រឹក្សាវិន័យ ត្រូវតែ​បង្កើតឡើង សិក្សា​ស្រាវជ្រាវ មើល​អំពី​មូលហេតុ និង​ការខុសឆ្គង​របៀប​ណា​”​។​​ រឿង លោកឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ដែល​រង​ការចោទប្រកាន់ ពី​ស្ត្រី​ជា​ពាណិជ្ជករ​ម្នា​ក់ថា បាន​ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​នោះ ឥឡូវនេះ ក្រុមប្រឹក្សាវិន័យ នឹងសិក្សា​ស្រាវជ្រាវ​រឿងនេះ​ហើយ ខណៈដែល​មាន​អ្នកសម្របសម្រួល ជាមួយ​ភាគី​ស្ត្រី​រងគ្រោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ត្រូវបាន​អ្នកស្រី ឌួង ហេ​ម៉ាលី​ស មុខរបរ ពាណិជ្ជករ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ ខេត្តកំពង់ស្ពឺ ពីបទ​ប្រើ​ហិង្សា និង​បង្ខាំង ដោយ​ខុសច្បាប់​។​

នៅក្នុង​ពាក្យបណ្តឹង របស់​ស្ត្រី​ជា​ពាណិជ្ជករ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត ដែល​កំពុង​ជិះ​តែ​ពីរ​នាក់ លើ​ដងផ្លូវ ស្ថិតនៅ​ចំណុច​ម្ដុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ឈ្មោះ សូ​យ ចាន់​សឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង និង​បាញ់សម្លាប់ តាមផ្លូវ​រហូត​ទៅដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន​ចាប់​បង្ខាំង​ទុក នៅផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី​ជា នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូតដល់​វេលា​ម៉ោង ៧ យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះមក​អន្តរាគមន៍ រំដោះ​អ្នកស្រី ចេញពីផ្ទះ ដែល​បាន​បង្ខាំង​អ្នកស្រី យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

ទោះជាយ៉ាងណា ពាក់ព័ន្ធ ករណីនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបាន ការបំភ្លឺ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់សឿន នៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SRP

Read Previous

ពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប

Read Next

លោកហ៊ុយ វណ្ណៈ៖ សេរីភាពសារព័ត៌មាន +សីលធម៌ ទទួលខុសត្រូវ