ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ

កងកម្លាំងនឹងមន្ត្រីរាជការជួរមុខជិត ៤០០០នាក់ ក្នុងខេត្តកំពង់ចាមស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដជំហានដំបូង

ខេត្តត្បូងឃ្មុំ ទទួលបាន វ៉ាក់សាំង ការពារជំងឺកូវីដ ចំនួន​៥០០០ដូស​ ដែល​ត្រូវ​អនុវត្ត​ព្រឹក​នេះ

បុរសញៀនស្រាម្នាក់ ចងក សម្លាប់ខ្លួន នៅភូមិអភិវឌ្ឍ«តានី» ឃុំរុនតាឯក

ថ្ងៃនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង

នាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរលោកជំទាវទាំងអស់ដែលបានប្រើប្រាស់កាបូបឆ្នៃប្រឌិតពីកំប្លោក

មន្ត្រីជំនាញថា ការជួសជុល រចនាសម្ពន្ធ ស្រះខាងជើង នៃប្រាសាទអង្គរវត្ត អាចរួចរាល់ទាំងស្រុង រយ:ពេល២ឆ្នាំទៀត

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៣:១១ ព្រឹក

«ទេវតាមានភ្នែក» ទីបំផុត លោក គង់ សារុន រស់នៅក្រុងសៀមរាប ទទួលយុត្តិធម៌ ក្រោយមានវិវាទដីធ្លី រយៈពេល២៦ឆ្នាំ

ភ្នំពេញ៖នៅទីបំផុត «ទេវតាពិតជាមានភ្នែក» លោក គង់ សារុន រស់នៅក្រុងសៀមរាប ទទួលយុត្តិធម៌ ក្រោយមានវិវាទដីធ្លី រយៈពេល២៦ឆ្នាំ។

ខាងក្រោមនេះ ជាសំណេរ របស់ លោកដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖ ខ្ញុំសូមចូលរួមត្រេកអរជាមួយ លោក គង់ សារុន ដែលបានទទួលយុត្តិធម៌ក្រោយពេលមានវិវាទ អស់រយៈពេល២៦ឆ្នាំមកនេះ។

តាមការបញ្ជាក់ពី លោក គង់ សារុន អំពីលទ្ធផលនៃការកាត់ក្តីករណីវិវាទដីធ្លីទំហំ (១០មx២០ម) ដែលរាំរ៉ៃអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចអោយគាត់ឈ្នះក្តី ដោយយោងទៅលើភស្តុតាងទីតាំងដីនៃភាគីវិវាទទាំង២នៅទីតាំងផ្សេងគ្នា។ ករណីនេះបើភាគីណាមួយប្តឹងសាទុក្ខពីការសម្រេចនេះ នោះតុលាការកំពូលជាអ្នកសម្រេចចុងក្រោយម្តងទៀត។

កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ សារុន (ប្រុស) ជាអតីតកងទ័ពភូមិភាគ៤ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសារមានភាគីម្ខាងទៀតឈ្មោះ (ស៊ិន យឿម) តំណាងដោយឈ្មោះ នង ចន្នី បានប្ដឹងទាមទារដីកម្មសិទ្ធិស្របច្បាប់របស់ គង់ សារុន ដែលគាត់មានប្លង់រឹងកាន់កាប់និងកំពុងរស់នៅមកទល់សព្វថ្ងៃ ទៅតុលាការគ្រាប់ជាន់ថ្នាក់ ធ្វើអោយគាត់ចាញ់ក្ដីទាំងអយុត្តិធម៌ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២១ ។ ទោះបីមានការប្តឹងផ្តល់បែបនេះក៏ដោយក៏ លោក គង់ សារុន នៅតែបន្តរស់នៅកាន់កាប់លើដីនេះរហូតមកទល់សព្វថ្ងៃ ព្រោះគាត់អះអាងថាជាដីរបស់គាត់ពិតប្រាកដដែលមានកម្មសិទ្ធិប្លង់រឹងកាន់កាប់ទៀតផង។ ដោយមានការភ័យខ្លាចបើរឿងក្តីនេះបែរជាចាញ់ភាគីម្ខាងទៀតទាំងស្រុងមែននោះ គឺគាត់មិនដឹងជាត្រូវនាំប្រពន្ធនិងកូនទាំង៧ ទៅណាទីណាឡើយ។ នៅថ្ងៃទី ២៩ ធ្នូ ២០២០ ខ្ញុំបានអញ្ជើញគាត់មកជួបពិភាក្សានៅទីស្តីការគណៈរដ្ឋមន្រ្តី។

តាមការបំភ្លឺរបស់ លោក គង់ សារុន បញ្ជាក់ថា កាលពីឆ្នាំ១៩៩២ គាត់បានរស់នៅកាន់កាប់ អាស្រ័យផលលើទីតាំងដីកម្មសិទ្ធិទំហំ (១០ ម៉ែត្រ X ២០ ម៉ែត្រ) ដែលមានប្រពន្ធ និងកូន ៧នាក់កើតនៅលើទីតាំងដីដែលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤, មានបង្កាន់ដៃទទួលពាក្យលេខ ១០៤៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៤) ។

ក្រោយមកមន្ទីរសុរិយដីខេត្តសៀមរាប បានចុះធ្វើប័ណ្ណកម្មសិទ្ធិជាប្រព័ន្ធ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ (17100208-0479) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ផ្តល់ជូនលោក គង់ សារុន ត្រឹមត្រូវតាមច្បាប់។

កន្លងមក ឈ្មោះ គង់ សារុន បានចាញ់ក្តីនៅសាលាតំបូង និងសាលាឧទ្ធរណ៍ (១៦ មិនា ២០១៧) រួចហើ់យ។ ហើយនៅចុងក្រោយគឺតុលាការកំពូលត្រូវការអោយពិនិត្យលើភស្តុតាងបញ្ជាក់អំពីទីតាំងវិវាទ។

នៅថ្ងៃទី ១៤ កុម្ភ: ២០១៨ មន្ទីរសុរិយោដីខេត្តសៀមរាប បានចេញលិខិតលេខ (១៥៥ ដនសស.សរ) ដោយបញ្ជាក់ថា តាមផែនទីបង្ហាញទីតាំងដីស្នើសុំលេខ (AII 0066) មានទំហំ (២៦៥៥ ម៉ែត្រការ៉េ) របស់ នង ចន្នី និងទីតាំងនៃក្បាលដីលេខ (479) ទំហំ (២២៣ ម៉ែត្រការ៉េ) របស់ ឈ្មោះ គង់ សារុន គឺស្ថិតនៅទីតាំងផ្សេងគ្នា។

លោក គង់ សារុន បានដាក់ជូនលិខិតបញ្ជាក់ពីមន្ទីរដែនដី លេខ ១៥៥ ដនសសសរ ចុះថ្ងៃទី ១៤ កុម្ភះ ឆ្នាំ ២០១៨ ទៅតុលាការ។ តុលាការកំពូលក៏បានអោយសាលាឧទ្ធរណ៍ជំនុំជំរះករណីនេះឡើងវិញ។ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ សាលាឧទ្ធរក៏បានប្រកាសសាលដីការដោយសម្រេចអោយភាគី លោក គង់ សារុន ឈ្នះក្តីដោយច្រានចោលការទាមទាររបស់ដើមចោទ។

លោក គង់ សារុន និងភរិយា ព្រមទាំងកូនៗទាំង៧នាក់ បានគោរពអរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុត ដែលបានជួយផ្តល់ យុត្តិធម៌ដែលគាត់ បានទន្ទឹងរង់ចាំអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ។

ខ្ញុំបាទផ្ទាល់ សូមគោរពថ្លែង អំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាស អោយខ្ញុំ បាទបានជួយសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធ តុលាការ ឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចទទួលបានជោគជ័យ។
ខ្ញុំក៏សូមអរគុណ ចំពោះកិច្ចសហការ ល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមផ្តល់នូវភស្តុតាង និងការបញ្ជាក់ផ្សេងៗ ចំពោះករណី ប្រជាពលរដ្ឋ នេះ ដើម្បីរួមចំណែកដោះស្រាយ បញ្ចប់វិវាទ ដែលមារយៈពេល២៦ឆ្នាំ មកនេះ បានជោគជ័យជូនប្រជាពលរដ្ឋ៕SRP

Read Previous

ល្បែងអាប៉ោង យូរគី នឹងជល់មាន់ បើកលេងយ៉ាងគគ្រឹកគគ្រេង នៅស្រុកអូរជុំ

Read Next

ព្រះមហាក្សត្រ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោកតែ គុយស៊ាង ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល