ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានថ្លែងបន្តថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើ ប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ ប្រជាជន នឹងត្រូវខិតខំដោះស្រាយ នូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់បងប្អូន ប្រជាពលរដ្ឋ ឲ្យបានល្អ។ ដោយឡែក ចំពោះបញ្ហាសន្តិសុខ ដូចជាករណី ចោរលួច ចោរប្លន់ជាដើម សមត្ថកិច្ច ទាំងអស់ ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់ នូវមធ្យោបាយសរុប វិធានការ ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខ ក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខ ជូនប្រជាជន។
លោក អ៊ុន ចាន់ដា ក៏បានស្នើ អាជ្ញាធរឃុំ ស្រុកខិតខំ បម្រើ សេវាជូន ប្រជាពលរដ្ឋ ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឲ្យពួកគាត់ ទទួលបាន សេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពរ របស់ពួកគាត់ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា។
លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកមិញនេះ៕SRP