ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន បានក្រើនរំលឹកដល់ អាណាព្យាបាល ត្រូវនាំកូនចៅឲ្យចូលសាលារៀនបានគ្រប់ៗគ្នា។
លោកបន្តថាស្របពេល ជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ របស់សិស្សានុសិស្ស កុំឲ្យពិបាក ក្នុងការទៅសិក្សា នៅឆ្ងាយពីផ្ទះ។ ហើយប្រការដែល ឲ្យកូនចៅបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគាត់មានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនេះហើយ ដែលរុញច្រាន ឲ្យពួកគាត់ឆ្លងផុត ពីភាពល្ងង់ខ្លៅ និងចាកផុតពីភាពក្រីក្រ បានផងដែរ។
លោកអំពាវនាវយ៉ាងដូច្នេះ នៅថ្ងៃទី៣១ ខែមករា ព្រឹកមិញ នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP