ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសអង់គ្លេសនិងចិនបន្ថែមទៀត ក្នុងតម្លៃសមស្របណាមួយ ខណៈអូស្រ្តាលី នឹងផ្ដល់វ៉ាក់សាំង៣លានដូស ដល់កម្ពុជាផងដែរ។ កម្ពុជាក៏ត្រូវការជំនួយពីបារាំងនិង
អឺរ៉ុបផងដែរ មិនមែនត្រូវការជំនួយតែពីចិននោះទេ។
សម្តេច ហ៊ុន សែន បានទទូចឲ្យអ្នកដំណើរ ចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយមិនអាចបន្ធូរបន្ថយ និងខកខានបានឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ កម្ពុជាជាថ្មីម្ដងទៀត។
សម្តេចតេជោ ក៏បានអំពាវនាវដល់ពលករខ្មែរ មកពីប្រទេសថៃ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលចូលមកកម្ពុជា ត្រូវតែត្រួតពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាដាច់ខាតដោយមិនអាចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័កនោះទេ ។ បច្ចុប្បន្ននេះមានពលករ ខ្មែរមកពីប្រទេសថៃ ចំនួនជាង៧ពាន់នាក់ នៅខេត្តចំនួន៧ បានកំពុងធ្វើចត្តាឡីស័ក ហើយត្រូវតែធ្វើចត្តាឡីស័ក ឲ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការ កាត់បន្ថយ ពេលធ្វើចត្តាឡីស័កនោះទេ ។
ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ»។
សម្តេច ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។
សម្តេចតេជោ បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។ សម្ដេច បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបើកការដ្ឋាន សាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ៕SRP