ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ភ្នំពេញ៖ក្នុងឱកាស អញ្ជើញបើកការដ្ឋាន សាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាតម្រូវការទឹកក្នុងទីក្រុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារខ្វះទឹកប្រើប្រាស់ តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើងរាល់ថ្ងៃ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត។
សម្តេច ហ៊ុន សែន បានលើកឡើងថា ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។ សម្តេច ហ៊ុន សែន បានថ្លែងអណរគុណ ចំពោះក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ និងក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលបានចូលរួមក្នុងការអភិវឌ្ឍ វិស័យទឹកស្អាតនេះ។
សម្តេច ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាព ចំពោះសមិទ្ធផល នាពេលនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើ សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ សម្តេចបានរំលឹកថា តំបន់ព្រែកតាសេកនេះ ពីមុនគឺជាតំបន់ពួនស្ទាក់របស់ពួកខ្មែរក្រហមដើម្បីវៃឆ្មក់ចូលទីក្រុងភ្នំពេញ ជាតំបន់ព្រៃមិនមានមនុស្សរស់នោះទេ ក៏ប៉ុន្តែបច្ចុប្បន្នតំបន់នេះបានក្លាយជាទីប្រជុំជន ដែលមានគម្រោង អភិវឌ្ឍ ជាច្រើនហូរហែរ៕SRP