ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំពិភាក្សា លេីគម្រោងរៀបចំ សួនកុមារសន្តិភាព និងកន្លែងកំសាន្ត ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា
មិនតម្រូវ ឲ្យមានការ លក់សំបុត្រយកលុយ ពីអ្នកចូលទស្សនា កម្សាន្តនោះទេ។ ប៉ុន្តែអនុញ្ញាត ឲ្យត្រឹមយកលុយសេវា ថែទាំ ពេលចុះលេងក្នុងអាងហែលទឹកតែប៉ុណ្ណោះ។
កិច្ចប្រជុំនេះ បានធ្វេីឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបន្តថា នេះជាគម្រោង កែលម្អ សួនកុមារ ក្នុងក្រុងកំពង់ចាម ដើម្បីលើកកម្ពស់ សោភ័ណភាពក្រុង និងរៀបចំទីតាំងកម្សាន្ត របស់ ប្រជាពលរដ្ឋ ដោយធានាផាសុកភាព សោភ័ណភាព និងសុវត្ថិភាព ពោលគឺធ្វើយ៉ាងណា
ឲ្យសក្តិសម ជាក្រុង ដែលទទួលបានជ័យលាភី រំដួលបីទង។
បេីតាមគម្រោង របស់អ្នកវិនិយោគ ក្នុងដំណាក់កាលទី១ ចាប់ពីខែ មិនា ឆ្នាំ២០២១ នេះទៅ ត្រូវបានដំណើរការសាងសង់រួមមាន រៀបចំកែលម្អ សួនឡើងវិញ រៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹក និងអាងហែលទឹក ចំនួន៣ ដែលមានទំហំ៣០x៣០ម៉ែត្រ ២៥x៣០ម៉ែត្រ និង១០x២០ម៉ែត្រ ហេីយត្រូវ រៀបចំរបងថ្មីជុំវិញ៦០០ម៉ែត្រ ក្រាលការ៉ូ ក្នុងបរិវេណទីធ្លា សាងសង់ កន្លែងក្មេងកំសាន្ត និងបំពាក់សម្ភារបរិក្ខារ សាងសង់អគារអាហារដ្ឋាន និងMinimart និងក្រាលការ៉ូឡាឬការ៉ូជុំវិញបរិវេណកំសាន្ត។
ដោឡែកដំណាក់កាលទី២ ចាប់ពីខែ មករា ឆ្នាំ២០២២ ត្រូវបានដំណើរ ការសាងសងរួមមាន អគារអាហារដ្ឋាន និងMinimart រៀបចំប្រព័ន្ធទឹកស្អាត និងសាងសង់ បង្គន់អនាម័យស្តង់ដារ សាងសង់ខ្លោងទ្វារ និងច្រកសុវត្ថិភាព រៀបចំបណ្តាញអគ្គិសនី និងដាំបង្គោលភ្លើង សាងសង់ បន្ទប់ ប្ដូរសំលៀកបំពាក់ រៀបចំ និងថែរក្សាទុកដើមឈើ ធំឲ្យនៅដដែល និងការគ្រប់គ្រង សំរាមអោយមានអនាម័យល្អ ផងដែរ៕SRP


