សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តសៀមរាប៖អភិបាលរងខណ្ឌ៧មករា លោកហៀក ចាន់លាង ដែលប្រពន្ធប្តឹងពីបទអំពីផិតនោះ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល៦ខែ ប៉ុន្តែទោសនេះត្រូវបានព្យួរ ពោលលោកអភិបាលរងខណ្ឌ អាចមានសេរីភាពធម្មតា។
សវនាការជំនុំជម្រះផ្ទាល់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញដោយមានលោកឆៃ វីរៈ ជាចៅក្រមជំនុំជម្រះ និងលោកជួន សុបញ្ញា ព្រះរាជ្ញអាជ្ញារង ជាតំណាងអយ្យការ។
សវនាការនេះធ្វើឡើងតាមកំណត់ហេតុបង្ហាញខ្លួនភ្លាម របស់តំណាងអយ្យការ អមសាលាដំបូង ខេត្តសៀមរាប ដែលចោទប្រកាន់ លោក ហៀក ចាន់លាង ពីបទ អំពើផិត តាមមាត្រា ៧ និង មាត្រា ១០ នៃច្បាប់ ស្តីពី ឯកពន្ធភាព។
បើយោងតាម ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលា ម៉ោង ២៣និង៣០នាទី ថ្ងៃទី៣០
ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និង ការពារ អនីតិជនខេត្តសៀមរាប បានចុះដល់ បន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ខេត្តសៀមរាប។
ខណៈពេលនោះ កម្លាំងជំនាញ បានឃើញ ឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ ឆ្នាំ រស់នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងលោក ហៀក ចាន់ លាង អាយុ៤២ ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុង បន្ទប់ ជាមួយគ្នា។
ដោយមាន ការសម្របសម្រួល នីតិវិធី ពី លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប , កម្លាំង កងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើការ នាំខ្លួនបុរស និង ស្ត្រីទាំង ២នាក់នេះ មក ការិយាល័យ ជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធ អំពើផិតក្បត់។
ក្រោយមកដោយមានការឯកភាព លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប សមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់ លាង កសាងសំណុំរឿង បញ្ជូនមក អយ្យការ អមសាលាដំបូងខេត្តសៀមរាប។ ចំណែក ឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សមត្ថកិច្ចអះអាងថា ការឈានដល់ ការបង្ក្រាបនេះ ដោយសារ តែមានពាក្យបណ្តឹង ពី ជនរងគ្រោះ ឈ្មោះ ជ ករណ ភេទ ស្រីអាយុ ៤១ ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅ ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធ ស្របច្បាប់ របស់លោក ហៀក ចាន់ លាង៕SRP
