ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ

កងកម្លាំងនឹងមន្ត្រីរាជការជួរមុខជិត ៤០០០នាក់ ក្នុងខេត្តកំពង់ចាមស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដជំហានដំបូង

ខេត្តត្បូងឃ្មុំ ទទួលបាន វ៉ាក់សាំង ការពារជំងឺកូវីដ ចំនួន​៥០០០ដូស​ ដែល​ត្រូវ​អនុវត្ត​ព្រឹក​នេះ

បុរសញៀនស្រាម្នាក់ ចងក សម្លាប់ខ្លួន នៅភូមិអភិវឌ្ឍ«តានី» ឃុំរុនតាឯក

ថ្ងៃនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង

នាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរលោកជំទាវទាំងអស់ដែលបានប្រើប្រាស់កាបូបឆ្នៃប្រឌិតពីកំប្លោក

មន្ត្រីជំនាញថា ការជួសជុល រចនាសម្ពន្ធ ស្រះខាងជើង នៃប្រាសាទអង្គរវត្ត អាចរួចរាល់ទាំងស្រុង រយ:ពេល២ឆ្នាំទៀត

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៣:១២ ព្រឹក

សម្ដេច ស ខេង អញ្ជើញជាអធិបតីពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដោយមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចែកមួកសុវត្ថិភាពជូនតំណាងចំនួន ១០រូប ថតរូបអនុស្សាវរីយ៍ និងនិមន្តព្រះសង្ឃរាប់បាត្រ ព្រមទាំង បង្សុកូល ឧទ្ទិសជូនដល់ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សូមជម្រាបថា យោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និងរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ទៀត។ ចំនួនអ្នកស្លាប់របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូគោក មានការកើនឡើង ពិសេស ក្នុងអំឡុងពេលបុណ្យសំខាន់ៗ និងថ្ងៃចុងសប្ដាហ៍។

ជាងនេះទៅទៀត គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយកត្តាចម្បងចំនួន៣ រួមមាន ៖ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាបរិស្ថានផ្លូវថ្នល់៕SRP

Read Previous

លោកនេត សាវឿន ចេញ​សេចក្ដី​ណែនាំ​ ស្តី​ពី​កិច្ច​ការ​ពារសន្តិសុខ​ សណ្ដាប់​ធ្នាប់​ សាធារណៈ សុវត្ថិភាព​សង្គម​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ របស់ប្រជាជនចិន និង​វៀតណាម​

Read Next

រថយន្តខ.ម ដឹកឈើធ្នង់ ត្រូវបាន មេព្រៃខេត្តសៀមរាប បង្ក្រាប