សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថាផ្នែករដ្ឌបាលព្រៃឈើបន្ទាយស្រី បានសហកា ជាមួយ មន្ត្រីខណ្ឌរបាលព្រៃឈើសៀមរាប បានចាប់រថយន្ត១គ្រឿងម៉ាកនីសាន់navaraពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២.៦៥៩៥ពណ៌ត្រេអ៊ី ដែលបានដឹកឈើប្រភេទប្រណិត (ធ្នង់)ចំនួន១២ដុំស្មើនឹង០.៤៣៩ម៉ែត្រត្រីគុណ ដោយគ្មានលិខិតអនុញ្ញាត។
ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោងជាង១០យប់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម បន្តថាវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅទីស្នាក់កាផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

