ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០២និង៤០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ នៅលេីផ្លូវជាតិលេខ០៦ចំំណុចភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង។
សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមិនស្គាល់ម៉ាក និងអ្នកបេីកម៉ូតូម៉ាក C1១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១R៨៨៩៦ ទិសដៅស្របគ្នា (ពីលិច ទៅកេីត)។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ អេង ណាក់ អាយុ៣៣ឆ្នាំ រស់នៅភូមិចក ឃុំឬស្សីលក ស្រុកជីក្រែង។ ចំណែកអ្នកបេីកបររថយន្ត បានបើកគេចខ្លួនបាត់ សមត្ថកិច្ច កំពុងស្រាវជ្រាវ។ ដោយឡែកម៉ូតូ បានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឬស្សីលក៕SRP

