ព័ត៌មានទាន់ហេតុការណ៍ :

អាវុធហត្ថស្រុកជីក្រែងចាប់ខ្លួនបុរស៥នាក់ករណីគ្រឿងញៀន

បុរសម្នាក់ បើកម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗ នៅភូមិស្ពានក្អែក ខេត្តសៀមរាប

សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា

សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់

«គយច្រកដូង» គាបយកលុយ ពីអាជីវករខ្មែរ ដឹកផ្លែស្វាយ ទៅលក់នៅវៀតណាម តាមអំពើចិត្ត

អាជ្ញាធររួមគ្នា អប់រំផ្សព្វផ្សាយ បញ្ឈប់ការកាយយកអាចម៍ដី ពីទំនប់ព្រែកបុរាណ

បុរសឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប

រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១១:៤៤ ល្ងាច

ពលរដ្ឋ១គ្រួសារ នៅស្រុកបាគងទទួលបានផ្ទះមនុស្សធម៌

ខេត្តសៀមរាប៖គ្រួសារលោកតា ក្រូច រឿន អាយុ ៧១ឆ្នាំ ប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបាន ផ្ទះមនុស្សធម៌លើកទី៧៦ ដែលជាអំណោយ របស់លោក ឃឹម ប៉ូសាយ និងលោកជំទាវ ម៉ម វាសនា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត។

ការប្រគល់ផ្ទះជូនគ្រួសារខាងលើ នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០,៤មែត្រ។

សូមជម្រាបថា អំណោយមនុស្សធម៌ បន្ថែមសម្រាប់គ្រួសារ ទទួលបានផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត៤ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ សម្រាប់គ្រួសារនេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងថវិកា៤សែនរៀលបន្ថែមទៀត។

ដោយឡែកចំពោះ លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌ នេះ ជាសមិទ្ធផលថ្មីទី៤ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងរយៈពេលកន្លងមកនោះ៕SRP

Read Previous

ស្ត្រីម្នាក់ មានវិបត្តិ ក្នុងគ្រួសារ ចងកសម្លាប់ខ្លួន

Read Next

រថយន្តខ.ម បុកគ្នាជាមួយប៉ាសេរ៉ូ នៅបាគង ក្រឡាប់ផ្ងាជើងទ្រមេឃ