ខេត្តសៀមរាប៖រថយន្តចំនួនពីរគ្រឿងបានបុកគ្នាបណ្ដាលឲ្យរថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើងឡើងលើ។
ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ នេះ នៅចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំស្រុកបាសាទបាគង
ខេត្តសៀមរាប។
បើតាមប្រភពបានដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត ម៉ាក FORTUNER ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ២_៨១០១ នឹងរថយន្ត ម៉ាកប៉ាសេរូ ពាក់ស្លាកលេខ កណ្តាល ២A៤១០៤។
តាមប្រភពបន្តថា រថយន្តប៉ាសេរូ បើកបរពីទិសខាងលិច រួចបត់ឆ្លងចូល ទៅខាងឆ្វេង ស្របពេលនោះ រថយន្តពណ៌ត្រេអី បើកមកពីទិសខាងកើត បុកគ្នាតែម្ដង។ករណីនេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ប្រុស និងរងរបួសស្រាល២នាក់,ស្រី១នាក់។ មូលហេតុ:រថយន្ត ប៉ាសេរ៉ូ បត់ខ្វះការប្រុងប្រយ័ត្ន។
ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP





