ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ និង លោក ញ៉ែម សំណាង អនុប្រធាន សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាប នៅរសៀលថ្ងៃពុធ ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិក សមាជិកា ចុះទៅសួរសុខទុក្ខប្អូនស្រី យឹម គន្ធា ភរិយា លោក មាស ផានិត ដែលជាសមាជិកចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប ដែលមានជំងឺ ប្រចាំកាយ និងកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន។
ក្រុមការងារក៏បាននាំយក អំណោយ មានដូចជា៖ទឹកដោះគោឆៅ ១កេស និង ទឹកត្រចៀកកាំ ១កន្ត្រក នឹងថវិកា ចំនួន៤០០ដុល្លារ ជូនដល់លោក មាស ផានិត និង ភរិយាផងដែរ។
នៅឱកាសចុះសួរសុខទុក្ខនោះដែរ លោក សឹង្ហ សំរឹទ្ធិ បានផ្តាំផ្ញើ ដល់សមាជិក សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែរក្សា សុខភាព ជាពិសេស ការពារអោយបាន ការឆ្លងជំងឺកូវីដ១៩៕SRP


