ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថាចំការពូជឈើធ្នង់ នៅស្រុកស្វាយលើ រងការឆេះ ខូចខាត អស់ប្រមាណ២០ហិកតា។
មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថាហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៤និង៤៥នាទី ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ប្រតិបត្តិការពន្លត់នៃការឆេះ ចំការពូជឈើធ្នង់នេះ ដោយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការ ជាមួយ ផ្នែករដ្ឋបាលព្រៃឈើជីក្រែង ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំលាំង នគរបាលស្រុកស្វាយលើ នឹងប្រជាការ ពារភូមិ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ក្នុងការបាញ់ពន្លត់ អស់ចំនួន៣រថយន្តទើបគ្រប់គ្រងបាន។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា មូលហេតុនៃការឆេះចំការពូជឈើធ្នង់នេះ មានការសង្ស័យ មានឈ្មួញឈើអ្នកលួចដុត ដោយហេតុថាចំការពូជនេះ មានការកាយផ្លូវជុំវិញ មិនមានការរាលដាលពីក្រៅមកទេនោះទេ៕SRP





