ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ចំនួន៧គ្រួសារ រស់នៅ ក្នុងតំបន់រមណីដ្ឋានអង្គរ ក្នុងឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី ទទួលបានប័ណ្ណសរសើរ ពីមន្រ្តីនាយកដ្ឋានដែនដី នៃអាជ្ញាធរជាតិអប្សរា នឹងរដ្ឋបាលស្រុកបន្ទាយស្រី នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ ព្រឹកមិញនេះ ដើម្បីលើកទឹកចិត្ត ចំពោះ ដែលបានសាង់សង់ផ្ទះ តាមរចនាបទខ្មែរ ត្រឹមត្រូវ តាមការណែនាំ របស់អាជ្ញាធរជាតិអប្សរា។
ពលរដ្ឋទាំង៧គ្រួសារ ដែលបានទទួលប័ណ្ណសរសើរ គឺមាន៦គ្រួសារ រស់នៅឃុំព្រះដាក់ និង១គ្រួសារទៀត រស់នៅឃុំ រុនតាឯក ស្រុកបន្ទាយស្រី។
អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមគោលការណ៍ របស់រាជរដ្ឋាភិបាល គឺកំពុងប្រឹងប្រែង លើកតម្លៃផ្ទះ ដែលមាន រចនាបទខ្មែរ ក្នុងគោលបំណង ថែរក្សា វប្បធម៌ និងអត្តសញ្ញាណ របស់ខ្មែរ ឱ្យបានគង់វង្ស យូរ អង្វែង។
លោកបន្តថា រមណីយដ្ឋានអង្គរ គឺជាតំបន់ វប្បធម៌ នៃអត្តសញ្ញាណ របស់ជាតិខ្មែរ។ ដូច្នេះ ការដែលពលរដ្ឋ រស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ សាង់សង់ ផ្ទះសម្បែងត្រូវយកតាមគំរូ ផ្ទះខ្មែរ ឱ្យត្រឹមត្រូវ គឺជាការបង្ហាញ ឡើងនូវតម្លៃ វប្បធម៌ ឱ្យមានកាន់តែយូរ អង្វែង ដែរ។
ពលរដ្ឋនៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី លោក សៀក វុទ្ធី ជា ដែលបានទទួលប័ណ្ណសសើរ បាននិយាយថា
លោកសែនត្រេកអរ ដោយមិននឹកស្មានថា ផ្ទះរបស់គាត់ អាចត្រូវបានអាជ្ញាធរចាត់ទុក ជាអត្តសញ្ញាណ នៃវប្បធម៌ របស់ជាតិខ្មែរដូច្នេះឡើយ។
លោកសៀក វុទ្ធី ចង់ឱ្យ ប្រជាពលរដ្ឋ ផ្សេងទៀតពេលធ្វើផ្ទះ នៅតំបន់រមណីយដ្ឋានអង្គរ គួរតែធ្វើតាមប្លង់ ដែលអាជ្ញាធរអប្សរា បានផ្តល់ជូន ដើម្បីថែរក្សា តម្លៃ នៃវប្បធម៌ខ្មែរយើង៕SRP










