ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកវ៉ារិនបានរាយការណ៍ថា បុរសម្នាក់បើកម៉ូតូ ហួសផ្លូវកែង ជ្រុលទៅបុកថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង ម៉ោង០២និង៣០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវកែង វត្តចាន់គីរីស្ថុតនៅភូមិគោកចាន់ ឃំុល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយខ្លួនឯង។
ជនរងគ្រោះ នៅពំុទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ អាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូC១២៥សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១Q២៧៩១។
បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុ ជនរងគ្រោះ បេីកបរ ហួសផ្លូវកែង ជ្រុលចង្កូតទៅបុកនឹងថ្មភ្នំបណ្ដាយអោយស្លាប់តែម្ដង។
សាកសព ត្រូវបានតម្កល់ទុក នៅវត្តចាន់គីរីម៉ូតូនគបាល យកទៅរក្សាទុក នៅប៉ុស្តិ៍ល្វាក្រាំង៕SRP

