ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖ផ្ទះពលរដ្ឋចំនួន៣ខ្នង និងទ្រព្យសម្បត្តិ ជាច្រើន ត្រូវបានក្លាយជាចំណីអគ្គិភ័យ។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
យោងតាមអាជ្ញាធរបានឲ្យដឹងថាផ្ទះទី១ ធ្វើពីដែក ប្រក់ស័ង្កសីទំហំ៤គុណ១៨ម៉ែត្រ ម្ចាស់ឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ បណ្ដាលឲ្យ បាត់បង់រួមមាន៖ ផ្ទះទាំងមូល,ខ្សែកផ្លាកទីន០១ខ្សែ,ខ្សែដៃផ្លាកទីន០១ខ្សែ,ចិញ្ចៀនផ្លាកទីន០១វង់,លុយខ្មែរប្រហែល០២លាន រៀល,សៀវភៅស្នាក់នៅ(ក២)ចំនួន០១ក្បាល។
ទី២ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ រុន រី ភេទ ប្រុស អាយុ៤០ឆ្នាំ ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,លុយខ្មែរប្រហែលជាង០១លាន រៀល។លុយដុល្លារ២០០ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត។
ទី៣ ផ្ទះធ្វើពីឈើ ប្រក់ស័ង្កសី ទំហំ៥គុណ៥ម៉ែត្រ ម្ចាស់ឈ្មោះ ម៉ែន គ្រួច ប្រជាការពារភូមិខ្នារ ភេទប្រុស អាយុ៣៥ឆ្នាំ ការបាត់បង់រួមមាន៖ ផ្ទះទាំងមូល,ទូរដាក់ខោអាវ និង ចានឆ្នាំងមួយចំនួន។
អាជ្ញាធរបានបញ្ជាក់ថា ករណីនេះកណ្ដាលមកពី
ទុស្សេខ្សែភ្លើង នឹងបានរលត់ទៅវិញ ទាំងស្រុង នៅវេលាម៉ោង០១និង៣០នាទីរសៀល ដោយមានការចូលរួមពន្លត់ ពីពលរដ្ឋនិងបានប្រើប្រាស់ឡានទឹក របស់នគរបាលខេត្តសៀមរាប ចំនួន១ឡាន៕SRP

