ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖បុរស៣នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបសហការជាមួយអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ខ្លួននិងដកហូតនូវថ្នាំញៀនប្រភេទម៉ាទឹកកក ជាងមួយគីឡូក្រាម។
ប្រតិបត្តិការនេះ នៅវេលាម៉ោង០៨ និង ១៥នាទី ថ្ងៃទី ០៤ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចគល់ស្ពាន មេគង្គ ស្ថិតក្នុងភូមិវអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប សហការ ជាមួយកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា បានឲ្យដឹងថា ការបង្រ្កាប ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះ ឃាត់បានមនុស្ស៣នាក់។
១.ឈ្មោះឃន ធារ៉ា ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
២.ឈ្មោះម៉ៃ ថៃ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិវត្តកោះកី ឃុំកោះស្នែងស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
៣.ឈ្មោះ ផិត ផៃមុន្ន ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកបន្តថា ដកហូតវត្ថុតាង ថ្មាំញៀនម្សៅក្រាមពណ៌ចំនួន ៣ កញ្ចប់ទម្ងន់១០៨២.៧០ក្រាម។ទូរសព្ទ័ដៃចំនួន ៣គ្រឿង។ធ្វើតេស្តទឹកនោម ទាំង៣នាក់ ( វិជ្ជមានចំនួន ០១នាក់ អវិជ្ជមាន២នាក់ )។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី៕SRP


