ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៦:៥៨ ព្រឹក

លោក ហ៊ុយ វណ្ណៈ ដឹកនាំកិច្ចប្រជុំ ក្រុមការងារតាមដាន មតិក្នុងហ្វេសប៊ុកផេក របស់ សម្តេច ហ៊ុន សែន

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសកម្មភាពអនុវត្តបន្ត សម្រាប់ក្រុមការងារតាមដានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងសារព័ត៌មាន (Media and Social Network) ផ្សេងៗដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតប និងដោះស្រាយចំពោះ មតិមហាជនដែលបានលើកឡើង ឬចូលបញ្ចេញមតិនៅក្នុងទំព័របណ្តាញទំនាក់ទំនងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធ
ជាច្រើនរូបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាពេលនោះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានមានមតិស្វាគមន៍ចំពោះសមាជិកក្រុមការងារទាំងអស់ ដែលបានចូលរួមនៅក្នុងអង្គប្រជុំនាពេលនេះ។

លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារតាមជំនាញរបស់ក្រុមការងារ ដែលពាក់ព័ន្ធទៅនឹងការឆ្លើយតបរាល់មតិយោបល់ សំណើ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាចុងបញ្ចប់ លោក ហ៊ុយ វណ្ណៈ ក៏បានស្នើដល់សមាជិកក្រុមការងារទាំងអស់ ធ្វើរបាយការណ៍សកម្មភាពការងារ ទាំងការពិនិត្យមើលមតិយោបល់ និងការរិះគន់ នានាជាសាធារណៈក្នុងទំព័រទំនាក់ទំនងហ្វេសប៊ុក (Facebook) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរាយការណ៍នូវរាល់ដំណោះស្រាយរួច ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ជ្រាបដ៏ខ្ពង់ខ្ពស់ សម្រាប់ ប្រចាំត្រីមាសផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចតាមដាន និងជួយស្រាវជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុក Facebook របស់សម្តេច តេជោ ហ៊ុន សែន និងមានតួនាទីដើម្បីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជនដែលបង្ហោះចូលក្នុងទំព័រ Facebook សម្តេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយក្រុមការងារនេះដែរ ក៏មានភារកិច្ចតាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ៕SRP

Read Previous

អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការទប់ស្កាត់ ជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍

Read Next

សិស្ស២៥០នាក់ ទទួលបាន អំណោយកង់ នឹងសម្ភារសិក្សា របស់សម្ដេច ស ខេង