ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់

ឆេះឃ្លាំង ស្តុកកំណាត់ មួយកន្លែង គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ​

រថយន្តដឹកសាំងក្រុមហ៊ុន PTT បុកឡានបែនដឹកជី នៅជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៨:៤០ ល្ងាច

រឿងវិវាទដីផ្លូវជាង១០ឆ្នាំ ឈ្នះក្តីនៅតុលាការកំពូល​ អាជ្ញាសាលាចុះអនុវត្តន៍៤ដងអត់បានបានសម្រេច​ ចុងក្រោយត្រូវរកលុយ$4,000 បង់អោយអ្នកចាញ់ក្តីទៀត!

រឿងក្តីវិវាទដីផ្លូវជាង១០ឆ្នាំ ឈ្នះក្តីនៅតុលាការកំពូល​ អាជ្ញាសាលាចុះអនុវត្តន៍៤ដងអត់បានបានសម្រេច​ ចុងក្រោយត្រូវរកលុយ $4,000 បង់អោយអ្នកចាញ់ក្តីទៀត។

នេះបើយោងតាម សំណេររបស់លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែននិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

លោកដួង តារា បានបន្តថា អ្នកមីង អ៊ិត សៀក អាយុ ៦២ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក។ កាលពីឆ្នាំ ១៩៩៨ អ្នកមីងបានទិញដី១កន្លែងទំហំ ក្បាល៩ កន្ទុយចុះស្ទឹង (ព្រែកត្នោត) មានតម្លៃ $500 ពីម្ចាស់ផ្ទះដែលរស់នៅពីមុខដីគាត់សព្វថ្ងៃ។ នៅពេលនោះម្ចាស់ផ្ទះដីខាងមុខមានផ្ទះតូចមិនទាន់ធ្វើធំដូចសព្វថ្ងៃទេ គាត់បានទុកផ្លូវចូលទៅដីខាងក្រោយទំហំប្រហែល៣ម៉ែត្រ ដើម្បីម្ចាស់ដីដែលបានទិញដីគាត់នៅខាងក្រោយអាចចេញចូលមកថ្នល់ខាងមុខបាន។

ក្រោយមកម្ចាស់ផ្ទះខាងមុខក៏បានធ្វើផ្ទះធំហើយបានពង្រីកទំហំដីដោយបានយល់ព្រមទុកអោយតែ១ម៉ែត្រ ជាផ្លូវចេញចូលអោយម្ចាស់ដីខាងក្រោយ ដោយមានផ្តិតមេដៃទទួលស្គាល់ដឹងឮនៅចៅសង្កាត់ព្រែកឬស្សីផងដែរ។ ក្រោយមកទៀតម្ចាស់ផ្ទះខាងមុខក៏ធ្វើចង្រ្កានបិទលើផ្លូវចេញចូល១ម៉ែត្រនេះថែមទៀត ហើយបន្ទាប់មកក៏បានធ្វើជញ្ជាំងបិទយកចំណីផ្លូវ១ម៉ែត្រយកទាំងស្រុងតែម្តង ដែលធ្វើអោយម្ចាស់ផ្ទះនៅខាងក្រោយគ្មានផ្លូវចេញចូល ហើយក៏កើតទៅជារឿងក្តីក្តាំប្តឹងផ្តល់គ្នាតាមផ្លូវតុលាការពីក្រោមដល់កំពូលហេីយលទ្ធផលចុងក្រោយអ្នកមីង​ អ៊ិត​ សៀក​ ជាអ្នកឈ្នះក្តី។

អាជ្ញាសាលាបានចុះមកអនុវត្តបើកផ្លូវឡើងវិញ ៤ដងរួចមកហើយ គឺលើកទី៤នៅថ្ងៃទី ៥ កុម្ភះ ២០២១ ម្សិលមិញនេះ តែអនុវត្តន៍មិនបានជោគជ័យឡេីយ។ បន្ទាប់មកទៀត ក៏មានការសម្របសម្រួលរវាងលោកអាជ្ញាសាលា និងម្ចាស់ដីខាងមុខ និងម្ចាស់ដីខាងក្រោយ ដោយតម្រូវអោយអ្នកមីង​ អ៊ិត​ សៀក​ ភាគីឈ្នះក្តីនិងជាម្ចាស់ដីខាងក្រោយបង់ប្រាក់ $4,000 ទៅអោយភាគីអ្នកចាញ់ក្តីម្ចាស់ដីខាងមុខជាថ្លៃរុះរើនិងការខូចខាតក្នុងពេលបើកផ្លូវឡើងវិញ។ បើព្រមអោយលុយ $4,000 ទៅម្ចាស់ដីខាងមុខទើបគាត់យល់ព្រមអោយអនុវត្ត។

ដោយគ្មានជម្រើស អ៊ិត​ សៀកដែលជាភាគីឈ្នះក្តី បានសម្រេចចិត្តយល់ព្រមទាំងទឹកភ្នែក ទោះបីមិនមានលុយគ្រប់ចំនួនក៏ដោយ។ អ្នកមីង​ អ៊ិត​ សៀក​ សព្វថ្ងៃមានមុខរបរលក់នំប៉័ងសាច់ និងតៅហ៊ូ។ ជីវភាពពួកគាត់មានការលំបាក ហើយពេលនេះគាត់មានតែ $1,000 ហើយត្រូវការ $3,000 ទៀតដើម្បីយកទៅអោយភាគីម្ខាងទៀត​ ដេីម្បីមានផ្លូវចេញចូលផ្ទះគាត់។ ( អរគុណលោកប្រធានមន្ទីរដែនដីបន្ទាយមានជ័យ​ $200, ប្រជាពលរដ្ឋ$100…

បើបងប្អូនអាណិតអាសូរគាត់ ដើម្បីអោយគាត់មានផ្លូវចូលផ្ទះឡើងវិញមានតែចូលរួមជាថវិការម្នាក់បន្តិចៗដើម្បីគាត់យកទៅបង់ជូនភាគីចាញ់ក្តីតែប៉ុណ្ណោះទើបអាចបើកផ្លូវបាន។ សូមជួយពិចារណាផងចុះ!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមបញ្ជាក់ថា ករណីនេះ ស្ថិតនៅភូមិក្រពើហា ឃុំព្រែកឬស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល៕SRP

Read Previous

សិស្ស២៥០នាក់ ទទួលបាន អំណោយកង់ នឹងសម្ភារសិក្សា របស់សម្ដេច ស ខេង

Read Next

ឪពុកដង្ហោយសុំរកយុត្តធម៌ ក្រោយកូនប្តឹងយកដី១៣កន្លែងហើយ អោយប៉ូលិសមកនាំខ្លួន ទៅសាកសួរទៀត