ព័ត៌មានទាន់ហេតុការណ៍ :

ប្រតិបត្តិការស្វែងរក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ខេត្តកំពង់ចាម គ្រោងបញ្ចប់នៅខែឧសភា

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់មួយកន្លែង

អាជ្ញាធរខេត្តសៀមរាបសួរសុខទុក្ខរៀបចំអាហារចែកអំណោយដល់កុមារគថ្លង់និងពិការភ្នែក

សម្ដេច ហេង សំរិន អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា

សម្តេចហ៊ុន សែន៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចរហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

លោក ហ៊ុន ម៉ានី ៖ រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ធ្វើបុណ្យ «ឡើងអ្នកតាគង់» មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនលោកយាយចាស់ជរាអាយុ៨៦ឆ្នាំ (ជារាទុរគត)

ស្ត្រីអ្នករើសគ្រាប់ស្វាយចន្ទីម្នាក់ បានស្លាប់ដោយសារហូបគីង្គក់

វាយម្ដាយបង្កើត ព្រោះតែខឹងណែនាំឲ្យរកការងារធ្វើ

ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ៨:២៧ ព្រឹក

ឪពុកដង្ហោយសុំរកយុត្តធម៌ ក្រោយកូនប្តឹងយកដី១៣កន្លែងហើយ អោយប៉ូលិសមកនាំខ្លួន ទៅសាកសួរទៀត

ខេត្តសៀមរាប៖ឪពុកបង្កើតដង្ហោយសុំអោយស្ថាប័នច្បាប់ជួយផ្តល់យុត្តិធម៌ ដោយសុំអោយមានការស៊ើបអង្កេតល្អិតល្អន់ ត្បិតកូនបង្កើតប្តឹងយកដីចំនួន១៣កន្លែងហើយ អោយប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប មកនាំខ្លួនយកទៅសាកសួរទៀត។

ឈ្មោះ មុយ ហ៊ត់ អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបជាឪពុក។ ចំណែកកូនបង្កើតមានឈ្មោះមុយ វួចស៊ុន ភេទ ប្រុសអាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី។

លោកមុយ ហ៊ត់ បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២១នេះ ក៏ស្រាប់តែប៉ូលិសមួយក្រុមបានមកនាំខ្លួនលោកយកទៅប៉ុស្តិ៍ ដោយតម្រូវអោយផ្តិតមេដៃធ្វើកិច្ចសន្យា មិនអោយចាក់សោររបងផ្ទះដែលរូបគាត់ កំពុងរស់នៅអាស្រ័យផលនោះទេ ដោយអះអាងថា ជាដីនិងផ្ទះរបស់គេ(កូន)។ តាមពិតផ្ទះនិងដីជារបស់គាត់ ទិញស្របច្បាប់និងរស់នៅ អាស្រ័យផល ដោយចិញ្ចឹមគោ ជ្រូក មាន់ ទា ជាង២០ឆ្នាំមកហើយ។

លោកមុយ ហ៊ត់ បន្តថា កាលពីអំឡុងឆ្នាំ ២០១៨ កូនប្រុសបង្កើតរបស់គាត់ បានប្តឹងទាមទារយកដីរបស់គាត់ចំនួន១៣កន្លែងរួចមកហើយ ដោយ ដំណើររឿងកំពុងស្ថិតនៅសាលាឧទ្ទរណ៍នៅឡើយ។ ប៉ុន្តែកាលពីថ្ងៃទី២ខែកុម្ភ: ឆ្នាំ២០២១នេះ កូនរបស់គាត់ បានប្រើមនុស្សអោយមក កាត់សោររបង ហើយចាក់សោរថ្មី មិនអោយរូបគាត់ចូលផ្ទះដែលកំពុងរស់នៅទៀត។ លុះពេលរូបគាត់សម្រេចកាត់សោរហើយ ចេញចូលផ្ទះជាធម្មតាវិញ ស្រាប់តែនៅព្រឹកថ្ងៃទី៥ខែកុម្ភ: ក៏មានបុរស២ នាក់ចូលមកនៅផ្ទះរបស់គាត់ អោយអះអាងថា កូនរបស់គាត់ជួលពួកគេអោយមកនៅកាន់កាប់។

ករណីនេះ រូបលោកក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋានសុំអន្តរាគមន៍ បណ្តេញបុរស ២នាក់នោះចេញពីផ្ទះគាត់ តែសមត្ថកិច្ចឆ្លើយថាមិនហ៊ាន។
លោកមុយ ហ៊ត់ បន្តថា កាលពីអំឡុងឆ្នាំ២០១៨ កូនរបស់គាត់ បានមកកុហក់រូបគាត់ថា ដីដែលកំពុងដំណើរការ ជួលអោយគេនោះ ចប់កុងត្រាហើយ។ ចឹងទេសុំអោយរូបលោកជាឪពុកផ្តិតមេដៃលើក្រដាសជាថ្មី ដើម្បីធ្វើកុងត្រាជួលបន្ត។ ប៉ុន្តែក្រោយផ្តិតមេដៃបានមិនដល់១ខែផង ក៏ស្រាប់តែកូនទៅចាក់សោររបងលើដី១៣កន្លែង ដោយអះអាងថា រូបគាត់បានផ្តិតមេដៃផ្ទេរសិទ្ធិអោយកូនអស់ហើយ។

ក្នុងពេលដែលដំណើររឿងកំពុងស្ថិត ក្នុងស្ថាប័នតុលាការ កូនប្រុសរូបនេះ ក៏ជួលអ្នកផ្សេងមកគំរាមបណ្តេញរូបគាត់ អោយចាកចេញពីផ្ទះដែលកំពុងរស់នៅអាស្រ័យផលថែមទៀត។

លោកមុយ ហ៊ត់ បានអោយដឹងទៀតថា ដីដែលរូបគាត់សង់ផ្ទះរស់នៅបច្ចុបន្នមានទំហំជាង៩០ម៉ែត្រគុណជាង១៤០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

កាលពីយប់ថ្ងៃទី៥ខែកុម្ភ:នេះ មានជនមិនស្គាល់មុខបានមកកាត់សោររបងផ្ទះ ទាំងសម្ភារ រួមទាំងជ្រូករាប់សិបក្បាលនៅក្នុងផ្ទះ មិនដឹងថាជនទាំងនោះ ធ្វើក្នុងបំណង លួចឬប្លន់យ៉ាងណានោះឡើយ។ លុះព្រឹកឡើងថ្ងៃទី៦ខែកុម្ភ: ក៏ស្រាប់តែប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ មកនាំខ្លួនលោក យកទៅធ្វើកិច្ចសន្យាមិនអោយ ចាក់សោររបងផ្ទះខ្លួនឯងទៅវិញ។ នេះបង្ហាញអោយឃើញថា ដីនិងផ្ទះដែលរូបគាត់កំពុងរស់នៅនិងអាស្រ័យផលរាល់ថ្ងៃ កូនប្រុសកំពុងព្យាយាមលេបត្របាក់យកទៀត។

ករណីនេះ ក្នុងនាមជាពលរដ្ឋ និងជាឪពុក រូបលោក សុំអោយស្ថាប័នច្បាប់ គ្រប់ជាន់ថ្នាក់មេត្តាស៊ើបអង្កេត និងជួយអន្តរាគមន៍ ផ្តល់សុវត្ថិភាពក្នុងការស់នៅដល់រូបលោក មុនពេលសាលក្រមតុលាការសម្រេច។

ក្នុងនាមជាឪពុកដែលជាអ្នកផ្តល់កំណើត ចាញ់បោកកូនប្រុសអស់ដី១៣កន្លែងហើយ នៅសល់ដីនិងផ្ទះ១កន្លែង ត្រូវកូនអោយប៉ូលិសមកនាំខ្លួន យកទៅធ្វើកិច្ចសន្យា មិនអោយចាក់សោររបងផ្ទះការពារទ្រព្យសម្បត្តិខ្លួនទៀត។ ប៉ុន្តែរូបលោក សង្ឃឹមថាអ្នកច្បាប់ នឹងបើកការស៊ើបអង្កេតជាថ្មី មុនសម្រេចបែបណានោះ។

ជុំវិញការបកស្រាយ និងចោទប្រកាន់របស់លោកមុយ ហ៊ត់ ថា កូនប្រុសបង្កើត របស់ខ្លួន ជាអ្នកជួលមនុស្ស អោយកាត់សោររបងផ្ទះ ហើយជាអ្នកអោយប៉ូលិស នាំខ្លួនឪពុកយកទៅប៉ុស្តិ៍នេះ យើងមិនអាចសុំការបំភ្លឺពីលោកមុយ វួចស៊ុន ជាកូនបង្កើតលោកមុយហ៊ត់ បានទេ ត្បិតមានការអះអាងពីឪពុកថា លោកកំពុងស្ថិតនៅប្រទេសអូស្ត្រាលី។

នៅរសៀលថ្ងៃទី៦ខែកុម្ភ:នេះ មន្ត្រីប៉ូលិសក្នុងហេតុការណ៍ បានអោយដឹងថា លោកមុយ ហ៊ត់ ត្រូវបានអោយត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីធ្វើកិច្ចសន្យាបញ្ឍប់ ការចាក់សោររបងផ្ទះ។ព្រោះរូបគាត់ត្រូវកូនប្តឹងថា រស់នៅផ្ទះរបស់កូនហើយ ចាក់សោររបងមិនអោយ មនុស្សជាកូនចៅរបស់កូនប្រុស(ម្ចាស់ផ្ទះ)ចេញចូល៕SRP

Read Previous

រឿងវិវាទដីផ្លូវជាង១០ឆ្នាំ ឈ្នះក្តីនៅតុលាការកំពូល​ អាជ្ញាសាលាចុះអនុវត្តន៍៤ដងអត់បានបានសម្រេច​ ចុងក្រោយត្រូវរកលុយ$4,000 បង់អោយអ្នកចាញ់ក្តីទៀត!

Read Next

ឪពុកម្ដាយក្មេក ធ្វើប្លង់យកដីពីកូនប្រសារវិញ ក្រោយពេលកូនបង្កើតខ្លួនទទួលមរណៈភាព