ព័ត៌មានទាន់ហេតុការណ៍ :

រថយន្តដឹកសាំងក្រុមហ៊ុន PTT បុកឡានបែនដឹកជី នៅជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៨:១៩ ព្រឹក

ចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាក្រុងសៀមរាប ឧបត្ថម្ភថវិកា ជួយសាងសង ស្តូប នឹងស្លាកសញ្ញា សាលាការពារអាកាស នៅឃុំស្រែណូយ

ខេត្តសៀមរាប៖លោក ឈាវ មុន្និន ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប នៅទី៦ ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញ បានដឹកនាំសមាជិក សមាជិកការ នាំយកថវិកា ឧបត្ថម្ភ ជូនអគ្គបញ្ជារការសាលាការពារអាកាស សម្រាប់សាងសង់ ស្តូប ស្លាកសញ្ញា សាលាការពារអាកាសដែលស្ថិតនៅ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ក្នុងឱកាសនេះដែរ លោក ជួន សារ៉េត អគ្គបញ្ជារការ សាលាការពារអាកាស បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលតែងតែ ជួយឧបត្ថម្ភ ដល់កងទ័ពក្នុងស្មារតីសេ្នហាជាតិ។

ក្នុងនាមតំណាង ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប លោក ឈាវ មុន្និន បានមានមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់កងទ័ព និង សិក្ខាកាម ទាំងអស់ របស់សាលា អោយយកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេស ការពារកុំអោយឆ្លង ជំងឺកូវីដជាដាច់ខាត៕SRP

Read Previous

ព្រលានយន្តហោះ អន្តរជាតិសៀមរាប-អង្គរ នឹងធ្វើរួចរាល់ នៅខែមីនា ឆ្នាំ២០២៣

Read Next

ផ្លូវ​បេតុង​១ខ្សែ​​ ត្រូវ​បាន​ ក្រុមហ៊ុន យ៉េន​ ស៊ីនួន​ ​លាប​កៅស៊ូ​ ដេីម្បីបិទបាំង បន្ទាប់​ពី​សាងសង់​រួច​ ត្រឹមរយៈពេលជាង៤ខែ