សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តត្បូងឃ្មុំ៖លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយ មន្ត្រីអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព ទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន ច្រកទ្វារចំនួន០៥ទីតាំង រួមមានតំបន់X16ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការត្រួតពិនិត្យនេះ
ខណៈនៅខាងប្រទេសវៀតណាម កំពុងបន្តផ្ទុះឆ្លងរាលដាល ជំងឺកូវីត19។
លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព ការរីករាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ១៩ មន្ត្រីប្រចាំការ នៅតាមច្រកទ្វារទាំងអស់ ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សកម្មភាព ការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេស ការឆ្លងដែនខុសច្បាប់។ ប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។ ដោយឡែកអ្នកបើកបរដឹកទំនិញ ចេញចូលត្រូវគោរពតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុលសម្លាប់មេរោគ លើរថយន្តទំនិញ ឲ្យបានម៉ត់ចត់បំផុត។
អភិបាលខេត្ត បានណែនាំ ២ចំណុចគោលដៅសំខាន់រួមនោះគឺ -១.មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឲ្យរួចជាស្រេច នូវមធ្យោបាយ សម្ភារសម្រាប់ បង្ការនិងទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ កើតឡើងជាយថាហេតុ។
២. អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំង សម្រាប់ធ្វើកន្លែងចត្តាឡីស័ក១៤ថ្ងៃ សម្រាប់ ប្រជាពលរដ្ឋដែលឆ្លងដែន ចូលមកខេត្តត្បូងឃ្មុំ និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ ឲ្យបានខ្ពស់។ បញ្ហាពលរដ្ឋ ដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងណា ត្រូវធ្វើការទប់ស្កាត់ឲ្យខាងតែបាន។ ពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន។
លោកជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹក ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ នឹងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំ ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩៕SRP






