ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ហ៊ុន សែន៖ ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំង នាព្រឹកថ្ងៃទី៤ មីនា២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សមត្ថកិច្ច ឃាត់រថយន្តដឹកឈើ ១៣គ្រឿងរបស់ ក្រុមហ៊ុន«លឹមរ៉ូយ៉ាល់» នៅក្រុងសែនមនោរម្យ

គណៈរដ្ឋមន្ត្រីប្រកាសលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍

ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់

ឆេះឃ្លាំង ស្តុកកំណាត់ មួយកន្លែង គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ​

រថយន្តដឹកសាំងក្រុមហ៊ុន PTT បុកឡានបែនដឹកជី នៅជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់

ឈ្មួញកំពុងលើកឈើដាក់លើឡាននៅក្នុងខេត្តព្រះវិហារនឹងចេញយប់នេះ

មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនបុរស៣នាក់ករណីជួញដូរគ្រឿងញៀន

កូនមាសម្ដាយ! តូចចិត្តសុំលុយ ធ្វើខួបកំណើត មិនបាន ចងក សម្លាប់ខ្លួន

ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៨:២២ ល្ងាច

សម្ដេចតេជោ៖ យើងអាចទិញវ៉ាក់សាំង «អេស្ត្រាសេនីកាល» ដែលប្រទេសថៃ នឹងផលិត នៅខែឧសភា ខាងមុខនេះ

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន នាល្ងាចថ្ងៃទី០៧ ខែកុម្ភ: នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងអាចទិញវ៉ាក់សាំងពីថៃ(អេស្ត្រាសេនីកាល) ដែលប្រទេសថៃនឹងផលិតនៅខែឧសភា ខាងមុខនេះ បើដូច្នេះគឺងាយស្រួល ជិតយើងស្រាប់។ ហើយចំពោះតម្លៃវ៉ាក់សាំងនេះគឺ តម្លៃប្រមាណតែ $៤ ក្នុងមួយដូសចឹង យើងចំណាយតែ ៤០លានដុល្លារ សម្រាប់១០លានដូស ដែលចំនួននេះគឺយើងអាចប្រើថវិកាសប្បុរសធម៌បាន។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមកដែលកម្ពុជានិងចិនបានធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដែលកន្លងមកបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។

ឆ្លើយតបទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។

សម្ដេចតេជោ បានលើកឡើងថា តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការរក្សាទុក(ដែលចន្លោះតែពី ៦ ដល់ ៨ អង្សា)។

ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នឹងផ្ដល់វ៉ាក់សាំងសម្រាប់ចំនួនប្រជាជន ២០% នៃប្រជាជនសរុប ស្មើនឹង ៣,៥ លាននាក់ ឬស្មើនឹង៧លានដូស ។ ដែលនេះជាច្រកទ្វាមួយ ទៀត ហើយតាមព័ត៌មាន គឺកូវ៉ាក់មានវ៉ាក់សាំងក្នុងដៃរួចហើយ។

ប្រភពមួយផ្នែកទៀតគឺទទួលបានពីប្រទេសអូស្ត្រាលី ដែលមាន៣ លានដូស ដូច្នេះតាមទិន្នន័យវ៉ាក់សាំងពីប្រភពទាំង៣នេះ ទទួលបានវ៉ាក់សាំងសរុប១១លានដូស ( ដែលនៅថ្ងៃនេះគឺយើងទទួលបាន៦០ម៉ឺនដូស ពីមិត្តចិន) ។ ដូច្នេះ បើតម្រូវការ២០លានដូស សម្រាប់១០លាននាក់គឺយើងត្រូវការ៩លានដូសបន្ថែម តែបើយើងប្រើសម្រាប់១៣លាននាក់ គឺយើងនៅខ្វះ១៥លានដូស។

កម្ពុជា ក៏បានស្នើទៅមិត្តឥណ្ដា គឺហើយមិត្តឥណ្ឌាអាចផ្ដល់ជាការលក់១០ម៉ឺនដូស(ដែលវ៉ាក់សាំងនេះផលិតតាមបច្ចេកទេសអង់គ្លេសដែលមានឈ្មោះថា អេស្ត្រាសេនីកាល) ដូច្នេះសម្ដេចតេជោ សូមអោយរដ្ឋមន្ត្រី ធ្វើចរចា ស្នើទិញពី ទៅ ១០លានដូស ដែលនឹងអាចចាប់ផ្ដើមចរចាថ្ងៃស្អែក។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិន
នារយៈពេលកន្លងមក ។

ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ពីប្រទេសរុស្ស៉ីផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។

ជាថ្មីម្ដងទៀត សម្ដេចតេជោ នៅតែអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាប់ជាប្រចាំ និងសូមជូនពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕SRP

Read Previous

សម្តេច ហ៊ុន សែន ទោះបីជាកម្ពុជា ទប់ស្កាត់បានទ្រង់ទ្រាយធំ ក៏ដោយ វ៉ាក់សាំង ជាតម្រូវការដ៏សំខាន់

Read Next

ព្រះសង្ឃមួយអង្គ លង់ទឹកសុគត នៅភ្នំគូលេន